ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​បាន​ប្រើ​ឈ្មោះ Messi បង្កើត​ទៅ​ជា​កិរិយាសព្ទ ដែល​មាន​ន័យ​ថា​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា អ្នក​ស្រឡាញ់​បាល់ទាត់​បាន​យកឈ្មោះ​របស់ Lionel Messi បង្កើត​ទៅ​ជា​កិរិយាសព្ទ​ក្រោយ​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ​ជាមួយនឹង Getafe ។…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា អ្នក​ស្រឡាញ់​បាល់ទាត់​បាន​យកឈ្មោះ​របស់ Lionel Messi បង្កើត​ទៅ​ជា​កិរិយាសព្ទ​ក្រោយ​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ​ជាមួយនឹង Getafe ។

កីឡាករ​អា​ហ្ស​ង់​ទី​ន​អាយុ​៣១​ឆ្នាំ​ដែល​បាន​បំបែក​កំណត់​ត្រា​ទាំង​៦​នៅ​ឆ្នាំ​២០១៩ បាន​ក្លាយទៅជា​ប្រធានបទ​និយាយ​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ដែល​អ្នកខ្លះ​បាន​បង្កើត​ពាក្យ​ថ្មី​មួយ​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ​ក្រោយ​ពី​ការ​លេង​ដ៏​ល្អ​ជាមួយនឹង Getafe ។

តើ​អ្នកគាំទ្រ​ទាំងនោះ​បានឱ្យ​និយម​ន័យ​ពាក្យ «Messi» យ៉ាងដូចម្តេច?

ខាងក្រោម​នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកលេង Twitter ម្នាក់ ៖ «Messi» មាន​ថ្នាក់​ពាក្យ​ជា «​កិរិយា​» ដែល​មាន​ន័យ​ថា «​ឃើញ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​អាច​ឃើញ ជា​មនុស្ស​អស្ចារ្យ​គ្រប់ពេល​ក្នុង​អ្វីមួយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​អេ​ស្ប៉ា​ញ Barcelona ៣៩៩​គ្រាប់ ដែល​ខ្វះ​តែ​មួយ​គ្រាប់​ទៀត​បាន​បំបែក​កំណត់​ត្រា​ក្លាយជា​កីឡាករ La Liga ដំបូង​គេ​រក​គ្រាប់​បាល់​បាន​ដល់​៤០០​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ