ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ុណ្ណឹង​នៅ​មិន​ទាន់​គ្រប់គ្រាន់ Pep ចង់ឱ្យ Raheem Sterling ខ្លាំង​ជាង​ហ្នឹង​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​អង់គ្លេស Raheem Sterling បាន​ក្លាយទៅជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ក្នុង Premier League តែ​គ្រូបង្វឹក​របស់​គេ​លោក…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​អង់គ្លេស Raheem Sterling បាន​ក្លាយទៅជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ក្នុង Premier League តែ​គ្រូបង្វឹក​របស់​គេ​លោក Pep Guardiola ចង់បាន​ឱ្យ​លើស​នេះ ។

លោក Pep Guardiola បាន​ដាក់​សម្ពាធ​ឱ្យ Sterling ក្លាយជា​កីឡាករ​លេង​ក្នុង​ការ​ប្រកួត​ធំ​ៗ ។ លោក​មាន​ភាព​ជឿជាក់​ថា កីឡាករ​អង់គ្លេស​ម្នាក់​នេះ​នឹង​រះ​កាន់តែ​ត្រចះត្រចង់​ជាមួយនឹង​បទ​ពិសោធន៍​បន្តិចបន្តួច ។

កីឡាករ​អាយុ​២៤​ឆ្នាំ Sterling បាន​ជួយ​ក្រុម Man City រក​គ្រាប់​បាល់​បាន​២០​គ្រាប់​ក្នុង​រដូវ​កាល​នេះ​ហើយ​ក្លាយជា​កីឡាករ​ដំបូង​គេ​ស៊ុត​ចូល​ទី​ក្នុង​ការ​ប្រកួត​ជាមួយ Rotherham ដណ្តើម​ពាន FA Cup កាលពី​ថ្ងៃអាទិត្យ​ដែល Man City ឈ្នះ 7-0 ។

លោក Pep នៅ​តែ​ថា អតីត​កីឡាករ Liverpool រូប​នេះ​គួរតែ​ខ្លាំង​ជាង​នេះ​នៅ​ពេល​អនាគត ។ លោក​ជឿជាក់​ថា នៅ​អាយុ​២៦​ឬ​២៧​ឆ្នាំ Sterling នឹង​ក្លាយទៅជា​កីឡាករ​ខ្លាំង​ហើយ​អាច​លេង​បាន​កាន់តែ​ល្អ​តែ​ពេល​នេះ​គេ​ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ