ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ចំណីអាហារ​តាំង​ក្នុង​ពិព័រណ៍​មាត់ទន្លេ​ក្រុង​កំពង់ចាម​រកសារ​ធាតុគីមី

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​មិន​ឲ្យ​ប៉ះពាល់​សុខភាព​ដែល​បាន​ដាក់​លក់​តាម​ស្តង់​ជា​ច្រើន​កន្លែង​នៅ​ក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត ស្ថិត​នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​០៨ មក​រា ២០១៩ តាម​រយៈ​ការ​ធ្វើតេស្ត​នោះ​រក​មិនឃើញ​មាន​សារធាតុ​គីមី​ទេ…

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​មិន​ឲ្យ​ប៉ះពាល់​សុខភាព​ដែល​បាន​ដាក់​លក់​តាម​ស្តង់​ជា​ច្រើន​កន្លែង​នៅ​ក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​ខេត្ត ស្ថិត​នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​០៨ មក​រា ២០១៩ តាម​រយៈ​ការ​ធ្វើតេស្ត​នោះ​រក​មិនឃើញ​មាន​សារធាតុ​គីមី​ទេ ។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​រំលឹក​ខួប
ថ្ងៃ​ទី​០៧ មក​រា ១៩៧៩-០៧ មក​រា ២០១៩ បាន​រៀបចំ​តាំងពិព័រណ៍​នូវ​ទំនិញ​រាប់​សិប​តូប​ក្នុង​នោះ​ក៏​មាន
ការ​លក់ដូរ​ចំណីអាហារ​មួយ​ចំនួន​សម្រាប់​ទទួលទាន​ផង​ដែរ ។ ដោយ​មាន​ក្តី​ព្រួយបារម្ភ​ខ្លាចក្រែង​មាន
ចំណីអាហា​រដែ​បង្ក​ហានិភ័យ​ប៉ះពាល់​សុខភាព​នោះ ទើប​រូប​លោក​បាន​សហការ​ជាមួយនឹង​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​តូ​ម​លក់ដូរ នា​រសៀល​ថ្ងៃ​ខាងលើ ដើម្បី​ធ្វើតេស្ត​លើ​ផង​ដែរ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​ឧបករណ៍​បច្ចេកទេស​នោះ​បាន
យក​ណែម​ដែល​គេ​បាន​នាំ​មក​ពី​ខេត្តក្រចេះ​ដាក់​លក់​នៅ​ក្នុង​តូប​មិនឃើញ​មាន​សារធាតុ​គីមី​នោះ​ទេ
រួម​នឹង​ចំណីអាហារ​មួយ​ចំនួន​ទៀត ។ តែ​ក្នុង​នោះ​មាន​នំ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ប្រអប់​តូច​ៗ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ដាក់​កាលបរិច្ឆេទ​ថ្ងៃខែ​ឆ្នាំ តែ​មិនជា​បញ្ហា​ចោទ​នោះ​ទេ ដោយសារ​តែ
នំ​ទាំងនោះ​ត្រូវ​បាន​គេ​បំបែក​ចេញពី​ប្រអប់​នំ​ធំ​ៗ​មាន​ដាក់​កាលបរិច្ឆេទ​ត្រឹមត្រូវ ។

សម្រាប់​គោលដៅ​របស់​លោក​មិន​ត្រឹមតែ​ចុះ​នៅ​កន្លែង​តាំងពិព័រណ៍​នេះ​ទេ ។ ដោយ​កន្លង​មក​បាន​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត ដើម្បី​រកសារ​ធាតុគីមី ហើយ​នៅ​តំបន់​ឆ្ងាយ​ៗ​វិញ មាន​ដូច​ជា នំ​កញ្ចប់ និង​ទឹកក្រូច​ភាគច្រើន​ហួស​កាលបរិច្ឆេទ ។ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម​វិញ មានការ​យល់​ដឹង​ច្រើន​ដោយ​មុន​នឹង​ទិញ​នោះ​ពួក​គាត់​បាន​ពិនិត្យ​មើល​លើ​កញ្ចប់​នំ និង​របស់​ហូប​ផ្សេង​ៗ ទាល់តែ​មានការ​ចុះ​កាលបរិច្ឆេទ​ត្រឹមត្រូវ​ទើប​ទិញ​យក​ទៅ​ពិសា ។

ជា​ចុង​ក្រោយ​រូប​លោក​សំណូមពរ​ដល់​អាជីវករ​លក់ដូរ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន សូម​លក់ដូរ​នំ ឫ​គ្រឿង​បរិភោគ​សូម​ឲ្យ​មាន​ដាក់​កាលបរិច្ឆេទ​ថ្ងៃខែ​ឆ្នាំត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ