ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក​(​យប់​៩​លើក​)​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក​(​យប់​៩​លើក​)​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, ប្រជែង​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក ។ ម៉ូតូ​សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៤​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​, រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៣​លើក​, យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​១០​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៤​លើក​ស្លាប់​១​នាក់​របួស​៦​នាក់​, កំពង់ស្ពឺ​២​លើក​ស្លាប់​២​នាក់​របួស​៤​នាក់​, និង​ខេត្តកណ្តាល​២​លើក​ស្លាប់​២​នាក់​របួស​៥​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​៣៨០៥​គ្រឿង (​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៤៣២​គ្រឿង​(៧២%) អប់រំ​១៣៤​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ពិន័យ​២៩៨​គ្រឿង​(​ម៉ូតូ​៧៦%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៣១​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៣៣៩​គ្រឿង អប់រំ​៨២​គ្រឿង ពិន័យ​ចំនួន​សរុប​១៧១​គ្រឿង (​មួក​១២៣​គ្រឿង កញ្ចក់​៣៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ