ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ចិន​-​អា​មេ​រិ​ក​នៅ​សមុទ្រ​ចិន​ខាងត្បូង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ នាវាចម្បាំង​១​គ្រឿង​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​បើក​កាត់​ក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ថា​ជា​របស់​ខ្លួន ពេល​ការ​ចរចា​ខាង​ពាណិជ្ជកម្ម បើក​ធ្វើ​នៅ​ក្រុង​ប៉េ​កាំ​ងរ​វាង​អ្នក​ចរចា​នៃ​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​២​នៃ​ពិភពលោក។ ​អ្នកនាំពាក្យ​នៃ​កង​នាវាចរណ៍​ប៉ា​ស៊ី​ហ្វិ​ក​អា​មេ​រិ​ក លោកស្រី​RACHEL MCMARR…

សហរដ្ឋអាមេរិក​-​ចិន ៖ នាវាចម្បាំង​១​គ្រឿង​នៃ​កង​ម៉ា​រី​ន​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៧​មក​រា​បាន​បើក​កាត់​ក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ថា​ជា​របស់​ខ្លួន ពេល​ការ​ចរចា​ខាង​ពាណិជ្ជកម្ម បើក​ធ្វើ​នៅ​ក្រុង​ប៉េ​កាំ​ងរ​វាង​អ្នក​ចរចា​នៃ​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​២​នៃ​ពិភពលោក។

​អ្នកនាំពាក្យ​នៃ​កង​នាវាចរណ៍​ប៉ា​ស៊ី​ហ្វិ​ក​អា​មេ​រិ​ក លោកស្រី​RACHEL MCMARR ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា បេសកកម្ម​របស់​នាវា​ពិឃាត USS MCCAMPBELL​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ការពារ សេរី​ភា​ពៃ​ន​ការ​ធ្វើ​នាវាចរណ៍ ប្រឈម​មុខ​នឹង​ការ​ទាមទារ​សមុទ្រ​ជ្រុល​នានា​។ លោកស្រី​បញ្ជាក់​ថា នាវា​នោះ​បើក​កាត់​ខាងក្នុង​តំបន់​ចម្ងាយ​១២​ម៉ា​យ រួច​ប្រតិបត្តិការ​នោះ​ពុំ​សំដៅ​ប្រឆាំង​ប្រទេស​ណាមួយ​ជា​ពិសេស​ឡើយ ហើយ​ក៏​គ្មាន​លក្ខណៈ​នយោបាយ​ដែរ​។

នៅ​ក្រុង​ប៉េ​កាំ​ង ក្រសួងការបរទេស​ចិន​វាយតម្លៃ​ថា បេសកកម្ម​នោះ​រំលោភ​បំពាន​ច្បាប់​សមុទ្រ ហើយ​ស្នើ​ដល់​សហរដ្ឋអាមេរិក ចៀសវាង​កុំ​ឲ្យ​ប្រតិបត្តិការ​បែប​នេះ​កើត​មាន​ទៀត នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ