អតីត​ប្រធានាធិបតី​អា​មេ​រិ​ក អូ​បា​ម៉ា ចែក​កាដូ​ក្មេង​ៗ​ក្នុង​មន្ទីរពេទ្យ


អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់​អូ​បា​ម៉ា បាន​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ (Children’s National Hospital) នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ដើម្បី​ចែក​កាដូ​ដល់​ក្មេង​ៗ និង​ផ្ញើ​សួរសុខទុក្ខ​ដល់​គ្រប់​គ្នា​នៅ​ក្នុង​មន្ទីរពេទ្យ មុន​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់​។

ដោយ​មាន​មួក​តា​ណូអែល​នៅ​នឹង​ក្បាល អតីត​ប្រធានាធិបតី​រូប​នេះ បាន​ច្រៀង​បទ​បុណ្យ​ណូអែល ជាមួយនឹង​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​អ្នកជំងឺ​ទាំងអស់​ក្នុង​មន្ទីរពេទ្យ​។ បន្ទាប់​មក លោក​បាន​អញ្ជើញ​ទៅ​ដើរ​តាម​គ្រែ​របស់​ក្មេង​ជា​អ្នកជំងឺ ហើយ​សួរសុខទុក្ខ​ម្នាក់​ម្តង​ៗ​។

លោក​បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​ពួក​យើង​មានឱកាស​និយាយ​ជាមួយនឹង​ក្មេង​អស្ចារ្យ​ទាំងនេះ និង​ក្រុម​គ្រួសារ​របស់​គេ​។ នៅ​ពេល​នេះ​ខ្ញុំ​ដឹង​ថា វា​ពិបាក​ប៉ុនណា ចំពោះ​ការ​ធ្វើ​ជា​ឪពុក​របស់​កូនស្រី​ទាំង​ពីរ​នាក់​។ នៅ​ស្ថានភាព​នេះ វា​ល្អ​ណាស់​ដែល​មាន​គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​ទាំងអស់​គ្នា នៅ​ចាំ​មើលថែ​ក្មេង​ៗ​ទាំងនេះ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អូ​បា​ម៉ា បាន​ជូន​កាដូ​ដល់​ក្មេង​ៗ​ទាំងនោះ ដែល​រួម​មាន ឡាន​បញ្ជា រូប​សម្រាប់​រៀប និង​ថ្នាំ​ក្រចក​។

លោក Kurt Newman នាយក​ប្រព័ន្ធ​សុខភាព​កុមារ​ជាតិ បាន​ថ្លែងប្រាប់​កាសែត Washington Post ថា​៖ «​នៅ​ពេល​មមាញឹក​នេះ ដែល​មិន​មាន​នរណា​ម្នាក់​ចង់​មក​មន្ទីរពេទ្យ ទឹកចិត្ត​ដ៏​គួរ​ឲ្យ​កក់ក្តៅ​របស់​លោក (​អូ​បា​ម៉ា​) បាន​លើកទឹកចិត្ត​ដល់​ក្មេង​ៗ ម្តាយ​ឪពុក​របស់​ពួក​គេ និង​ក្រុម​គ្រូពេទ្យ​ទាំងមូល​»​។

នៅ​លើ Twitter លោក​អូ​បា​ម៉ា បាន​បង្ហោះ​ថា​៖ «​រីករាយ​ថ្ងៃ​បុណ្យ​ណូអែល និង​បុណ្យ​ឈប់​សម្រាក​ទៅ​ដល់​ក្មេង​ៗ ក្រុម​គ្រួសារ និង​ក្រុមការងារ​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ​។ សូម​អរគុណ​ណាស់ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​ជាតា​ណូអែល​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ