ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋប្រហារ​​បរាជ័យ​សម្លា.ប់​ទាហាន​បះបោរ​២​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្គា​បុ​ង ៖ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ហ្គា​បុ​ង ពី​សំណាក់​ក្រុម​ទាហាន​មួយ​ក្ដាប់​តូច កាលពី​ថ្ងៃ​ទី​៧​មក​រា​ត្រូវ​បរាជ័យ​។ នាយទាហាន​ចូលរួម​ធ្វើ្វ​រដ្ឋប្រហារ​៧​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​២​នាក់​បាន​ត្រូវ​សម្លាប់​។ រដ្ឋប្រហារ​នោះ​ធ្វើ​ឡើង​ពេល​អវត្តមាន​របស់​ប្រធានាធិបតី​ដែល​មាន​ជំងឺ​ទៅ​ព្យាបាល​ឯ​ប្រទេស​ម៉ា​រ៉ុ​ក ចាប់​តាំងពី​១​ខែ​កន្លះ​មក​ហើយ រួច​រដ្ឋាភិបាល​ធានា​រ៉ាប់រង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​។…

ប្រទេស​ហ្គា​បុ​ង ៖ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​ហ្គា​បុ​ង ពី​សំណាក់​ក្រុម​ទាហាន​មួយ​ក្ដាប់​តូច កាលពី​ថ្ងៃ​ទី​៧​មក​រា​ត្រូវ​បរាជ័យ​។ នាយទាហាន​ចូលរួម​ធ្វើ្វ​រដ្ឋប្រហារ​៧​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​២​នាក់​បាន​ត្រូវ​សម្លាប់​។

រដ្ឋប្រហារ​នោះ​ធ្វើ​ឡើង​ពេល​អវត្តមាន​របស់​ប្រធានាធិបតី​ដែល​មាន​ជំងឺ​ទៅ​ព្យាបាល​ឯ​ប្រទេស​ម៉ា​រ៉ុ​ក ចាប់​តាំងពី​១​ខែ​កន្លះ​មក​ហើយ រួច​រដ្ឋាភិបាល​ធានា​រ៉ាប់រង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​។ វិមាន​ប្រធានាធិបតី​ប្រកាស​ថា ប្រមុខ​កង​កុំម៉ង់ដូ​អនុសេនីយទោ​ONDO OBIANG KELLY មេបញ្ជាការ​រង​នៃ​កង​ឆ្មាំ​សាធារណរដ្ឋ ទទួល​បន្ទុក​ការពារ​វិមាន​ប្រធានាធិបតី​បាន​ត្រូវ​ចាប់ខ្លួន ហើយ​សមាជិក​កង​កុំម៉ង់ដូ​នោះ​២​នាក់​បាន​ត្រូវ​សម្លាប់​។

ទាហាន​មួយ​ក្រុម​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​មក​រា​លេចមុខ​នៅ​វិទ្យុ​និង​ទូរទស្សន៍​ជាតិ ដោយ​អំពាវនាវ​ឲ្យ​មានការ​បះបោរ រួច​ប្រកាស​ពី​ការ​បង្កើត​នា​ពេល​ខាង​មុខ​ក្រុមប្រឹក្សា​ជាតិ​ស្ដារ​ឡើង​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ​។

យោង​តាម​វិមាន​ប្រធានាធិបតី​ថា ប្រមុខ​ក្រុម​បះបោរ​ត្រូវ​ចាប់ខ្លួន ហើយ​សភាពការណ៍​ស្ថិត​ក្រោម​ការ​ត្រួតត្រា​។ កងកម្លាំង​សន្តិសុខ​លុក​ចូល​ដណ្ដើម​កាន់កាប់​អគារ​វិទ្យុ ហើយ​បាញ់​សម្លាប់​សមាជិក​២​នាក់​របស់​ក្រុម​បះបោរ​និង​រំដោះ​បណ្ដា​ចំណាប់ខ្មាំង​។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​GUY BERTRAND MAPANGOU​ថ្លែង​ថា កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ ហើយ​ព្រំដែន​ប្រទេស​នៅ​តែ​បើក​។ អ្នកនាំពាក្យ​រូប​នោះ​និយាយ​ថា​ទាហាន​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ ចូលរួម​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។

អង្គការ​សហភាព​អាហ្វ្រិក​UA​បាន​ថោ្ក​ល​ទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដោយ​អះអាង​ពី​ការ​បដិសេធ​ទាំងស្រុង​រាល់​ការ​ផ្លាស់​ប្ដូរ​អំណាច​ក្រៅ​រដ្ឋធម្មនុញ្ញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ