ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ី​អាគ្នេយ៍​ចាប់ផ្តើម​ប្រុង​ប្រយ័ត្ន​នឹង​គម្រោង​ខ្សែក្រវាត់​និង​វិ​ថី

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ ៧០%​នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​បាន​និយាយ​ថា ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចរចា​ជាមួយនឹង​ប្រទេស​ចិន​លើ​ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់ និង​វិ​ថី (BRI) ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចូល​ក្នុង​បំណុល​ដែល​មិន​មាន​ចីរភាព ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​Reuters កាលពី​ថ្ងៃ​ទី​៦…

ទីក្រុង​សិង្ហ​បុរី ៖ ៧០%​នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​បាន​និយាយ​ថា ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចរចា​ជាមួយនឹង​ប្រទេស​ចិន​លើ​ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់ និង​វិ​ថី (BRI) ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចូល​ក្នុង​បំណុល​ដែល​មិន​មាន​ចីរភាព ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​Reuters កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​មក ។

ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាស៊ី​អាគ្នេយ៍​កាន់តែ​ទុទិដ្ឋិនិយម​ទៅ​លើ​ការ​ប្តេជ្ញា​របស់​អា​មេ​រិ​ក​ក្នុង​តំបន់​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ប្រភព​នៃ​សន្តិសុខ​ដែរ ខណៈ​ដែល​ឥទ្ធិពល​របស់​ប្រទេស​ចិន​កំពុង​តែ​លូតលាស់​ទាំង​ក្នុង​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច ។

ការ​ស្ទង់​មតិ​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak Institute ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​មនុស្ស​ប្រមាណ​១.០០៨​ក្នុង​ប្រទេស​ទាំង​១០​របស់​អាស៊ាន​ដែល​មក​ពី​រដ្ឋាភិបាល វិទ្យាស្ថាន​អប់រំ និង​សហគមន៍​អាជីវកម្ម សង្គម​ស៊ី​វិល ព្រមទាំង​ផ្នែក​ផ្សព្វផ្សាយ​ជាដើម ។

ប្រមាណ​ជិត​ពាក់កណ្តាល​នៃ​អ្នកចូលរួម​បាន​និយាយ​ថា ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់ និង​វិ​ថី​របស់​លោក​ប្រធានាធិបតី​ស៊ី​ជិន​ពីង (Xi Jinping) នេះ នឹង​ធ្វើ​ឲ្យ​អាស៊ាន​កាន់តែ​ខិត​ជិត​ប្រទេស​ចិន ខណៈ​ដែល​១​ភាគ​៣​និយាយ​ថា​គម្រោង​នេះ​ខ្វះ​តម្លាភាព និង​១៦%​គិត​ថា វា​នឹង​បរាជ័យ ។

៧០%​នៃ​អ្នកចូលរួម​បាន​និយាយ​ថា​រដ្ឋាភិបាល​គួរតែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចរចា​លើ​គម្រោង BRI ដើម្បី​ជៀសវាង​ការ​ជាប់បំណុល​ជាមួយនឹង​ប្រទេស​ចិន ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា ប្រទេស​ចិន​កំពុង​តែ​ទាញ​ប្រទេស​ជា​ច្រើន​ចូល​ក្នុង​អន្ទាក់​បំណុល​តាម​រយៈ​ការ​ផ្តួចផ្តើម​ខាងលើ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ៧៣%​នៃ​អ្នកចូលរួម​គិត​ថា ប្រទេស​ចិន​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុង​តំបន់ និង​មាន​ឥទ្ធិពល​ផ្នែក​នយោបាយ និង​យុទ្ធសាស្ត្រ​ច្រើន​ជាង​សហរដ្ឋអាមេរិក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ