ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រីស្រស់ម្នាក់ត្រូវ​ផ្អាក​ការងារ ព្រោះ​​បង្ហោះ​រូប​

5 ឆ្នាំ មុន

នាង​អា​ឌ្រៀ​ន កូ​ឡេ​ស៊័​រ​(Adrienne Koleszar) អាយុ​៣៤​ឆ្នាំ​ប៉ូលិស​អា​ល្លឺ​ម៉​ង់ មាន​រហស្សនាម​ថា​ជា​ប៉ូលិស​ស្រស់​ស្អាត និង​សិច​ស៊ី​បំផុត​នៅ​ក្នុង​ប្រទេស បាន​ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ ក្រោយ​ពី​មាន​បញ្ជា​ឲ្យ​ផ្អាក​ពី​ការងារ និង​ទុក​ពេល​ឲ្យ​គិតគូរ​ឡើង​វិញ​គួរ​ជ្រើស​យក​ការងារ​ប៉ូលិស ឬ​ធ្វើ​ជាតា​រា​ម៉ូ​ដ​ដោយសារ​នាង​ជា​មនុស្ស​ម្នាក់​ពូកែ​ខាង​បង្ហោះ​រូប​តាម​Instagram…

នាង​អា​ឌ្រៀ​ន កូ​ឡេ​ស៊័​រ​(Adrienne Koleszar) អាយុ​៣៤​ឆ្នាំ​ប៉ូលិស​អា​ល្លឺ​ម៉​ង់ មាន​រហស្សនាម​ថា​ជា​ប៉ូលិស​ស្រស់​ស្អាត និង​សិច​ស៊ី​បំផុត​នៅ​ក្នុង​ប្រទេស បាន​ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ ក្រោយ​ពី​មាន​បញ្ជា​ឲ្យ​ផ្អាក​ពី​ការងារ និង​ទុក​ពេល​ឲ្យ​គិតគូរ​ឡើង​វិញ​គួរ​ជ្រើស​យក​ការងារ​ប៉ូលិស ឬ​ធ្វើ​ជាតា​រា​ម៉ូ​ដ​ដោយសារ​នាង​ជា​មនុស្ស​ម្នាក់​ពូកែ​ខាង​បង្ហោះ​រូប​តាម​Instagram ។

ក្រោយ​ពី​សម្រាក​អស់​រយៈពេល​៦​ខែ នាង​អា​ឌ្រៀ​ន កូ​ឡេ​ស៊័​រ ក៏​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​កាលពី​ថ្ងៃ​ចូល​ឆ្នាំ​សាកល បាន​បញ្ជាក់​ថា​នាង​លា​ពី​ការងារ​ដោយ​មិន​បាន​ទទួល​ប្រាក់ខែ តាំងពី​ថ្ងៃ​ទី​១ កក្កដា​២០១៨ និង​ចំណាយពេល​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក ហើយ​ក៏​បាន​សម្រេច​ពី​អនាគត​របស់​ខ្លួន ។

កាលពី​ថ្ងៃ​ទី​២ មក​រា​កន្លង​មក​នាង​បាន​បង្ហាញ​រូប​ក្នុង​ឯកសណ្ឋាន​ប៉ូលិស ដោយ​បញ្ជាក់​ថា​«​បាន​មក​បម្រើ​ការងារ​វិញ​» ។

នាង​អា​ឌ្រៀ​ន កូ​ឡេ​ស័​រ បាន​ពិភាក្សា​ជាមួយ​លោក​ប្រធាន​ប៉ុស្ដិ៍​កាលពី​ខែធ្នូ​កន្លង​មក ហើយ​លោក​ប្រធាន​បាន​រំលឹក​ឲ្យ​បន្ថយ​ការ​បង្ហោះ​រូបថត និង​វី​ដេ​អូ​ឃ្លី​ប​ក្នុង​Instagram ប្រសិនបើ​វិល​មក​បម្រើ​ការ​ជា​ប៉ូលិស​វិញ ។ ក្នុង​រយៈពេល​ផ្អាក​ពី​ការងារ​៦​ខែ​នោះ នាង​បាន​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង ផ្សេង​ៗ​ទាំង​នៅ​ក្រុង​ម៉ៃ​អា​មី ញូ​វ​យ៉​ក ឌូ​បៃ ក្រុង​អាំ​ស្ទែ​ដាំ និង​ខេ​ប​ថោ​ន ហើយ​ក៏​សម្រេចចិត្ត​បម្រើ​ការ​ជា​ប៉ូលិស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ