ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! រក​វាយ​មិត្តភក្តិ​មិន​បាន ​ដើរ​រក​វាយ​ប្រពន្ធ ​រហូត​ដល់ប៉ូលិស​ក៏​គាត់​មិន​ខ្លាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំង​ពេក​ដល់​ថ្នាក់​មិនដឹង​ខុស​រក​វាយ​មិត្តភក្តិ និង​ប្រពន្ធ​កូន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​កាលពី​វេ​ល​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំង​ពេក​ដល់​ថ្នាក់​មិនដឹង​ខុស​រក​វាយ​មិត្តភក្តិ និង​ប្រពន្ធ​កូន​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​កាលពី​វេ​ល​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ស្រវឹងស្រា​មានឈ្មោះ ហេង ហ៊ុន អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ប្រពន្ធ​ឈ្មោះ យ៉​ត ស្រី​លក្ខណ៍ អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ជាមួយ​ប្តី ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​បុរស​ខាងលើ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ប្តី​របស់​នាង​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ដែល​មាន​គ្នា​៤​នាក់​ផឹក​ស្រវឹង​ហើយ​បាន​រករឿង​គ្នា​រក​វាយ​គ្នា ប៉ុន្តែ​មិត្តភក្តិ​ផ្សេង​ទៀត​មិន​បាន​រក​វាយ​គាត់​នោះ​ទេ បន្ទាប់​មក​បុរស​ខាងលើ​បាន​រកប្រពន្ធ​ដើម្បី​រក​វាយ​ម្តង ចំណែក​ប្រពន្ធ​មានការ​ភិតភ័យ​បានរ​ត់ទៅ​ផ្ទះ​ម្តាយមីង​ខាង​ប្រុស​ជួយ ។

លុះ​ពេល​ប្តី​ដើរ​រកប្រពន្ធ​ដើម្បី​រករឿង​ហើយ​បន្ទាប់​មក​មើលទៅ​អាការ​ស្រវឹង​ធ្ងន់ធ្ងរ​ពេក នរណា​និយាយ​ក៏​មិន​ស្តាប់​គិតតែ​រក​វាយ​គេឯង​សង្ស័យ​ដូច​មនុស្ស​បែក​ថ្នាំ​ផង​នោះ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​អោយមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

តាម​សំដី​សមត្ថកិច្ច​បាន​សាកសួរ​ទៅ​ប្រពន្ធ​របស់​ជន​បង្ក​ខាងលើ​បាន​និយាយ​ថា ប្តី​របស់​ខ្លួន​ធ្លាប់​រករឿង​គាត់​ម្ដង​រួច​មក​ហើយ​អោយ​តែ​ស្រវឹង​ដូច​ជា​ខ្មោច​ចូល​អ​ញ្ចឹ​ង នរណា​ក៏​មិន​ខ្លាច​ដែរ សូ​ម្បី​តែ​មាន​គ្នា​ច្រើន​ចាប់​គាត់​ក៏​មិន​ចង់​ឈ្នះ​ដែរ ។ បន្ទាប់​មក​សមត្ថកិច្ច និង​ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​នាំ​បុរស​ខាងលើ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​សួរនាំ​បន្ថែម ។

លុះ​មក​ដល់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ខាងលើ​នៅ​តែ​អាការ​ដដែល​មិន​ខ្លាច​ទាំង​សមត្ថកិច្ច​ផង ហើយ​ក្រុម​គ្រួ​សារបាន​ពឹង​សមត្ថកិច្ច​បញ្ជូន​បុរស​ខាងលើ​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​ដើម្បី​ព្យាបាល លុះ​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ​ពេទ្យ​មិន​ហ៊ាន​ព្យាបាល​ទៀត ។ ក្រោយ​ពេល​កើតហេតុ​លោកគ្រូ​ពេទ្យ​បង្អែក​ពោធិ​ចិន​តុង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​ដើម្បី​ព្យាបាល​បន្ត ព្រមទាំង​សមត្ថកិច្ច​ទៅ​ជាមួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ