ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិច្ឆាទិដ្ឋិ​ទាំង​១០​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ទុក្ខ

5 ឆ្នាំ មុន

សម័យមួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង​សាវត្ថី ព្រះ​អង្គ​ទ្រង់​ប្រកាស​សម្ដែង​នូវ​មិច្ឆាទិដ្ឋិ គំនិត​យល់​ឃើញ​ខុស​១០​យ៉ាង ដែល​ពួក​មនុស្ស​ក្រៅ​ព្រះពុទ្ធ​សាសនា​កាន់​យក​រៀង​ៗ​ខ្លួន ឈ្លោះប្រកែក​គ្នា​ថា ខ្លួនឯង​យល់​ត្រូវ ឯ​អ្នក​ដទៃ​យល់​ខុស…

សម័យមួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង​សាវត្ថី ព្រះ​អង្គ​ទ្រង់​ប្រកាស​សម្ដែង​នូវ​មិច្ឆាទិដ្ឋិ គំនិត​យល់​ឃើញ​ខុស​១០​យ៉ាង ដែល​ពួក​មនុស្ស​ក្រៅ​ព្រះពុទ្ធ​សាសនា​កាន់​យក​រៀង​ៗ​ខ្លួន ឈ្លោះប្រកែក​គ្នា​ថា ខ្លួនឯង​យល់​ត្រូវ ឯ​អ្នក​ដទៃ​យល់​ខុស ។ ការ​យល់​ខុស​ទាំង​១០​នេះ​ជា​គ្រឿង​ចង់​ឆ្វាក់​បដិសន្ធិ​របស់​សត្វ​ឱ្យ​វិលវល់​ក្នុង​វាលវដ្តសង្សារ​គ្មាន​ទីបំផុត​ឡើយ ។

បណ្តា​មិច្ឆាទិដ្ឋិ​ទាំង​១០​យ៉ាងនោះ ១-​យល់​ថា​លោក​នេះ​ទៀង​, ២-​លោក​មិន​ទៀង​, ៣-​លោកមា​នទី​បំផុត​, ៤-​លោក​មិន​មាន​ទីបំផុត​, ៥-​ជីវៈ​នោះ​គឺ​សរីរៈ​នោះ​, ៦-​ជីវៈ​ដទៃ សរីរៈ​ដទៃ​, ៧-​សត្វ​ស្លាប់​ហើយ​កើត​ទៀត​, ៨-​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​, ៩-​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន និង​១០-​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ។

​មិច្ឆាទិដ្ឋិ​ទាំង​១០​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​មិន​ត្រាស់​ព្យាករ​នូវ​ចំណុច​ណាមួយ​ឡើយ​ព្រោះ​ព្រះ​អង្គ​យល់​ថា កាលបើ សត្វលោក​យល់​ឃើញ​ទៅ​តាម​មិច្ឆាទិដ្ឋិ​ទាំង​១០​នេះ​ណាមួយ គឺជា​ការ​ប្រព្រឹត្ត​ទៅ​នាំ​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ សោក​ខ្សឹកខ្សួល លំបាក​កាយ លំបាក​ចិត្ត និង​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ដោយ​ពិត ។