ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ជំនុំជម្រះ​សំណុំរឿង​ឧកញ៉ា ថោ​ង សា​រ៉ាត់ នៅ​ថ្ងៃ​ទី​១៥-១៦ និង​១៧ មក​រា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​អង្គរក្ស​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​បាញ់ប្រហារ​សម្លាប់​លោក​ឧកញ៉ា អុឹង ម៉េ​ង​ជឺ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កប់​ទុក​អស់​រយៈពេល​ជិត​៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​អង្គរក្ស​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​បាញ់ប្រហារ​សម្លាប់​លោក​ឧកញ៉ា អុឹង ម៉េ​ង​ជឺ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កប់​ទុក​អស់​រយៈពេល​ជិត​៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង នឹង​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស នៅ​ថ្ងៃ​ទី​១៥-១៦ និង​១៧ មក​រា ២០១៩ ខាង​មុខ​នេះ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំ រឿង​ព្រហ្មទណ្ឌ​មួយ​នេះ គឺ​ដែល​ដឹកនាំ​ដោយ​លោក តុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា ។

តាម​សេចក្តីជូនដំណឹង​របស់​ប្រធាន​ក្រុមប្រឹក្សា​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ មក​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឱ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល​តាម​នី​និ​វិធី និង​សម្រេច​លើ​អង្គសេចក្តី ដើម្បី​វិនិច្ឆ័យ​ទោស​ទៅ​តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

ជន​ត្រូវ​ចោទ ១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា មុន ២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ជា​ជន​ដៃ
ដល់​) ៣-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ជា​ជន​ដៃដល់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​) ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ៤-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៥-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៦-​ឈ្មោះ ឈុ​ន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

ក្នុង​សំណុំរឿង​នេះ​មាន​ជន​រង​គ្រោះ​គឺ​លោក​ឧកញ៉ា អុឹង ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់​តិ៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាលពី​វេលា​ម៉ោង ជាង​៧​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​តូប​លក់​ផ្លែ​ឈើ​ស្រស់​យីហោ ឡោ​តិច​សេង ក្បែរ​អាង​ទឹកអូ​ឡាំ​ពិ​ក ខណៈ​ជន​រង​គ្រោះ​បាន និង​កំពុង​ចុះ​ពីលើ​រថយន្ត​ទំនើប​មួយ​គ្រឿង ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កន្លង​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​ធ្លាប់​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ច្រើន​លើក​ហើយ ហើយ​ក៏​បាន​ប្រកាស​សាលក្រម​ម្តង​រួច​ហើយ​ដែរ តែ​សាលក្រម​នោះ​បាន​ប្រកាស​ចាត់​របៀប ពោល​គឺ​បង្វិល​សំណុំរឿង​ឲ្យ​ចៅក្រម​ស៊ើបសួរ​បើក​កា​រសើប​អង្កេត​ឡើង​វិញ ដោយ​មាន​ចំណុច​មួយ​ចំនួន​ស្ថិត​នៅ​មានការ​សង្ស័យ និង​នៅ​សេសសល់​មិន​ទាន់​សួរ​គ្រប់​ជ្រុងជ្រោយ ។

ដូច្នេះ​ហើយ​ការ​ស៊ើបសួរ​នោះ បាន​អូស​បន្លាយពេល​ជិត​១​ឆ្នាំ ទើប​ចៅក្រម​សម្រេច​បិទ​ការ​ស៊ើបសួរ និង​ចាត់​បញ្ជូន​ឲ្យ​ចៅក្រម​បើក​សវនាការ​ជា​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ