ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កា​ឈូករ័ត្ន​ជិត​៥​ហិ​កតា​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​ច្រើន​កុះករ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដីចំការ​មួយ​កន្លែង​មាន​ទំហំ​ជិត​៥​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​គេ​កែ​ច្នៃ​ដាំ​ផ្កាឈូករ័ត្ន និង​ផ្កាស្បៃរឿង​បាន​រីក​ស្រស់​ស្អាត​កំពុង​តែ​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ នាំ​គ្នា​មក​កម្សាន្ត​លេង​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​វិញ​មនុស្ស​មក​លេង​ច្រើន…

ខេត្ត​ត្បូងឃ្មុំ ៖ ដីចំការ​មួយ​កន្លែង​មាន​ទំហំ​ជិត​៥​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​គេ​កែ​ច្នៃ​ដាំ​ផ្កាឈូករ័ត្ន និង​ផ្កាស្បៃរឿង​បាន​រីក​ស្រស់​ស្អាត​កំពុង​តែ​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ នាំ​គ្នា​មក​កម្សាន្ត​លេង​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​វិញ​មនុស្ស​មក​លេង​ច្រើន ហើយ​ម្នាក់​ៗ​មាន​ទឹកមុខ​សប្បាយ​រីករាយ និង​បាន​ថត​បង្ហោះ​តាម​បង្ហាញ​សង្គម​ព្រោងព្រាត​ផង​ដែរ ។

គរុ​សិស្ស​ឆ្នាំ​ទី​២​ម្នាក់​ឈ្មោះ ម៉ាត់ ហា​ហ្វី​ស៊ី ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ មក​រា ២០១៩​ថា ក្រោយ​ពី​ទំនេរ​ការ​សិក្សា​នៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម រូបគេ និង​មិត្តភក្តិ​ចំនួន​៣​នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​ក្រុង​កំពង់ចាម​មក​លេង​សួនផ្កា​ឈូករ័ត្ន​នៅ​ជី​រោទ៍​ខាងលើ ដោយ​បានឃើញ​ទិដ្ឋភាព​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​លេង​ច្រើន​កុះករ ។

គរុ​សិស្ស​រូប​នេះ​បាន​រំលឹក​ថា កាលពី​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៨​កន្លង​ទៅ​រូបគេ​បាន​ធ្លាប់​មក​លេង​នៅ​ទី​នេះ ហើយ​មិនសូវ​មាន​មនុស្ស​មក​លេង​ច្រើន​ឡើយ ដោយសារ​តែ​មាន​ផ្កាឈូករ័ត្ន​ដាំ​តិច ហើយ​ភាគច្រើន​គេ​មក​លេង​ច្រើន​តែ​នៅ​ចុង​សបា្ត​ហ៍ លុះ​មក​ដល់​ដើមឆ្នាំ​២០១៩ ត្រូវ​បាន​គេ​ដាំ​ដុះ​ផ្កា​ច្រើន​ក្នុង​នោះ​មាន ផ្កាស្បៃរឿង ផ្កាឈូករ័ត្ន​មាន​លក្ខណៈ​ធំ​ទូលាយ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ មក​រា មាន​មនុស្ស​មក​លេង​ច្រើន​កុះករ​ពី​គ្រប់​ទិស​ទី ។

ជាមួយ​នោះ​រូបគេ​សំណូមពរ​ដល់​ម្ចាស់​ចំការ​សូម​ពង្រីក​ការ​ដាំ​ដុះ​ផ្កា​ឲ្យ កាន់តែ​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​មនុស្ស​មក​កាន់តែ​ច្រើន ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​អ្នក​ដែល​មិន​ទាន់​បាន​មក​លេង​សូម​មក​លេង​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ព្រោះ ថា​ផ្កា​កំពុង​តែ​រីក​ស្រស់​ស្អាត មិនយូរ​នោះ​ទេ​ផ្កា​នឹង​ត្រូវ​ស្រពោន​ទៅ​វិញ​លែង​បានឃើញ ។

លោក ប៉​ត សុផល ប្រធាន​ម្ចាស់​ចំការ​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៨​កន្លង​ទៅ​រូប​គាត់​បាន​ដាំ​ដុះ​ផ្កាឈូករ័ត្ន​មាន​ចំនួន​តិច ហើយ​មក​ដល់​ឆ្នាំ​២០១៩ រូប​លោក​បាន​ពង្រីក​ការ​ដាំ​ដុះ​ផ្កាឈូករ័ត្ន​កាន់តែ​ធំ​ជាង​មុន​ព្រមទាំង​បង្កើត​ខ្យុ​ស​សម្រាប់​អង្គុយ​លេង​បាន​ច្រើន មាន​ដាំ​ននោង​ជា​ជួរ​បង្កើត​ជា​ម្លប់​ត្រជាក់​នៅ​ក្នុង​រដូវប្រាំង ។

រូប​គាត់​សំណូមពរ​ដល់​អ្នក​ដែល​មក​លេង​មេត្តា​កុំ​ចោល​សំរាម​ពាស​វាល​ពាស​កាល លុះ​ព្រឹក​ឡើង​ក្រោយ​ពី​មនុស្ស​មក​លេង​រូប​លោក បាន​ដឹកនាំ​មនុស្ស​ដើរ​រើស​ធ្វើ​យ៉ាងណា​ឲ្យ​មាន​បរិស្ថាន​ល្អ​ស្រស់​ស្អាត​ទាំងអស់​គ្នា ។ នៅ​កន្លែង​របស់​លោក​មាន​លក់​ទឹកឃ្មុំ ដែល​ចិញ្ចឹម​តាម​បែប​ធម្មជាតិ ហើយ​បើ​មាន​អ្នក​ចង់​ទិញ​ពូជ​ឃ្មុំ សម្រាប់​ឲ្យ​ទៅ​ចិញ្ចឹម​ដើម្បី​បង្កើន​ប្រាក់​ចំនូល​ដល់​គ្រួ​សារបាន​មួយ​កម្រិត​ថែម​ទៀត និង​មាន​គម្រោង​បង្កើត​ផ្សារ​សហគមន៍​ខ្នាត​តូច​លក់​ផលិតផល​ផ្សេង​ៗ​ដែល​បង្កើត​ឡើង​ដោយ​ដៃ​នោះ ។ អ្នក​មក​លេង​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះ​ទេ​គ្រាន់តែ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ​១០០០​រៀល​ក្នុង​០១​គ្រឿង និង​រថយន្ត​ចំនួន​៣០០០​រៀល​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ