ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ចំណីអាហារ​ឲ្យ​មានគុណ​ភាព​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ដែល​ផលិត​ចំណីអាហារ​ត្រូវ​ខិតខំ​ពង្រឹង​ការ​ផលិត​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមករា នេះ ដោយ​លោក អ៊ុំ សេរី​វុ​ទ្ធ អនុប្រធាន​ម​ជ្ឍ​មណ្ឌល​ផលិតភាព​ជាតិ…

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ដែល​ផលិត​ចំណីអាហារ​ត្រូវ​ខិតខំ​ពង្រឹង​ការ​ផលិត​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមករា នេះ ដោយ​លោក អ៊ុំ សេរី​វុ​ទ្ធ អនុប្រធាន​ម​ជ្ឍ​មណ្ឌល​ផលិតភាព​ជាតិ នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម លើក​ឡើង​ថា សហគ្រាស​ដែល​បាន​អនុវត្ត​ទៅ​តាម​ស្តង់ដា គឺ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ជួយ​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ចង់​ចំណេញ​ដែល​មិន​គិត​ពី​សុវត្ថិភាព​អ្នក​ដែល​ទទួលទាន​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​ជា​ការ​ក្បត់​នឹង​ឧត្តមគតិ​របស់​ខ្លួន​ផង និង​ខុសច្បាប់​របស់​រដ្ឋ​ផង ។​សហគ្រិន​ត្រូវ​គិត​ពី​ប្រាក់​ចំណេញ​ហើយ​ក៏​ត្រូវ​គិត​អំពី​សុខភាព​ប្រជាជន​ដែល​ទិញ​ផលិតផល​របស់​យើង​យក​ទៅ​ទទួលទាន​ដែរ ហើយ​ជា​ពិសេស​សហគ្រិន​ដែល​ផលិត​ចំណីអាហារ​ត្រូវ​ខិតខំ​ពង្រឹង​ការ​ផលិត​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ទាំង​គុណភាព​សុវត្ថិភាព​សម្រាប់​អ្នក​ទទួលទាន ។

លោក​បាន​លើក​ឡើង​បន្ត​ថា ការ​ដែល​សហគ្រាស​ណាមួយ​ដែល​ក្លែងបន្លំ​ផ្លា​ក​សញ្ញា ឬ​ក៏​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​ថា តើ​ផលិតផល​នេះ​ធ្ងន់ធ្ង​ដល់​កម្រិត​ណា បើ​ធ្ងន់ធ្ងរ​ពេក​ក្រសួង​នឹង​ធ្វើការ​បិទ​សិប្បកម្ម​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ