ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្រុមកំពុង​​ប្រមូលផ្តុំ​គ្នា​ក្នុង​បន្ទប់​ផ្ទះ​ជួល ឆ្មក់​ចូលចាប់​ទាំង​សម្បុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ចំនួន​៨​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​សម្ងំ​សេព​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បានដឹង​មានការ​ភ័យ​ខ្លាច ក៏​បាន​លួច​រាយការណ៍​ជូន​នគរបាល​ដោយ​ស្ងាត់​ៗ ហើយ​នគរបាល​ក៏​បាន​ចេញ​អន្តរាគមន៍​ឆ្មក់​ចាប់ខ្លួន​បាន​ទាំង​សម្បុក​រួម​ទាំង​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​១ សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ចំនួន​៨​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​សម្ងំ​សេព​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បានដឹង​មានការ​ភ័យ​ខ្លាច ក៏​បាន​លួច​រាយការណ៍​ជូន​នគរបាល​ដោយ​ស្ងាត់​ៗ ហើយ​នគរបាល​ក៏​បាន​ចេញ​អន្តរាគមន៍​ឆ្មក់​ចាប់ខ្លួន​បាន​ទាំង​សម្បុក​រួម​ទាំង​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ចរ​បាន​ចាប់​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ​យ​ន្ត័ ថា​វិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​បឿន រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ​ម៉េ​ង ភ័ក្ត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ​ហែម ឡូយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ​ស្តី ស៊ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៦-​ឈ្មោះ​អ៊ុ​ច សំ​អឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៧-​ឈ្មោះ កែវ កំសាន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៨-​ឈ្មោះ​កែវ ឯម អាយុ​២០​ឆ្នាំ​។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ កម្លាំង​នគរបាល​ខាងលើ​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់ រួម​ជាមួយ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ខាងលើ​រួច​ហើយ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំងនេះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​មួយ​ជំហាន រួច​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ​ដើម្បី​សួរនាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ