ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ប្រេង​មួយ​ឆេះ​ក្នុង​ដែនទឹក

5 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បើតាម​ប៉ូលិស​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ នា​ថ្ងៃ​ទី​៨ ​មក​រា ២០១៩ ក្នុង​ដែនទឹក​ក្រុង​ហុងកុង ហើយ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​។ អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​ហុងកុង​…

ក្រុង​ហុងកុង ៖ បើតាម​ប៉ូលិស​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ នា​ថ្ងៃ​ទី​៨ ​មក​រា ២០១៩ ក្នុង​ដែនទឹក​ក្រុង​ហុងកុង ហើយ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​ហុងកុង​ បាន​បញ្ជាក់​ថា មនុស្ស​២១​នាក់​អាច​ជួយ​សង្គ្រោះ ក្រោយ​ពី​ពួក​គេ​លោត​ចូល​ក្នុង​ទឹកសមុទ្រ​។ ចំណែក​មនុស្ស​ជាច្រើន​នាក់​រង​របួស​ដោយសារ​រលាកភ្លើង​។ គេ​ពុំ​ដឹង​ថា ​តើ​មាន​មនុស្ស​បាត់​ខ្លួន​ដែរ​ឬ​យ៉ាងណា​ឡើយ​?

ប៉ូលិស​ក្រុង​ហុងកុង​បាន​ផ្សាយ​រូបភាព មួយ​នៃ​នាវា​នោះ​ដែល​កំពុង​ឆាបឆេះ​បញ្ចេញ​ពពក​ផ្សែង​យ៉ាង​ខ្មៅខ្មួល​។ ប៉ូលិស​បញ្ជាក់​ថា បាន​ទទួល​នា​ចុង​ពេល​ព្រឹក ព័ត៌មាន​នានា​ពី​ការ​ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​១​គ្រឿង នា​ភាគ​ខាងត្បូង​កោះ​ឡា​ម​ម៉ា ដែល​ស្ថិត​នៅ​ភាគ​និរតី​កោះ​ហុងកុង​។ ពលរដ្ឋ​ហុងកុង​ម្នាក់​និយាយ​ថា ខ្ញុំ​បាន​ស្ដាប់​ឮ​ស្នូរ​ផ្ទុះ​ខ្លាំង​ជា​ច្រើន​ដែល​នាំ​ឲ្យ​ខ្ទរ​កញ្ចក់​ផ្ទះ​។

នាវា​ដឹក​ប្រេង​នោះ​មានឈ្មោះ​AULAC FORTUNE ដែល​មក​ដល់​ឡា​ម​ម៉ា​ខាងត្បូង នា​វេលា​ម៉ោង​២​និង​​៥៨​នាទី​រំលង​អ​ធ្រា​ត្រ​។ នាវា​នោះ​មាន​លេខ​ចុះបញ្ជី​នៅ​វៀតណាម ហើយ​ចាកចេញ​នា​ថ្ងៃ​ទី​៧​មក​រា ពី​កំពង់​ផែ​ឧស្សាហកម្ម DONGGUAN​ភាគ​ខាង​ត្បូ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ