ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បាន​វា​គ្រាន់ ចាប់​បាន​វាយ​ទ្រ​ព​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​ដើរ​តាម​ដងផ្លូវ​មិន​បាន​សម្រេច​ព្យាយាម​រត់គេច​ក៏​ត្រូវ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ដេញ​តាម​ឃាត់​បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាន​ម្នាក់ និង​បក្សពួក​ផ្សេង​ទៀត​រត់គេច​ក៏​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា នៅ​តាម​បណ្ដោយ​ផ្លូវ​សបិត ចំនុច​ការដ្ឋាន​សំណង់​ស៊ី​ណូ​ក្រេ​ត​វ៉​ល…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​ចិន​ដើរ​តាម​ដងផ្លូវ​មិន​បាន​សម្រេច​ព្យាយាម​រត់គេច​ក៏​ត្រូវ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ដេញ​តាម​ឃាត់​បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បាន​ម្នាក់ និង​បក្សពួក​ផ្សេង​ទៀត​រត់គេច​ក៏​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា នៅ​តាម​បណ្ដោយ​ផ្លូវ​សបិត ចំនុច​ការដ្ឋាន​សំណង់​ស៊ី​ណូ​ក្រេ​ត​វ៉​ល ក្រុម​78 ភូមិ​14 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ ខៀវ ចាន​ណា​ក់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា moove ពណ៌​ខ្មៅ លាយ​ខៀវ អត់​មាន​ស្លាក​លេខ ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ រ៉ា​គេចខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​គេ​ឃើញ​មាន​ជនបរទេស​មួយ​ក្រុម​ដើរ​តាម​បណ្តោយ​ផ្លូវ​សបិត ដោយ​ស្ត្រីជន​បរទេស​មាន​កាន់​ទូរស័ព្ទ​និយាយ មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​អែប​ខាងស្តាំ​ដៃ​ជន​រង​គ្រោះ បើក​ម៉ូតូ​ដោយ​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន​ណា​ក់ ចំណែក​បក្សពួក​ឈ្មោះ រ៉ា បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​នារី​រង​គ្រោះ​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច ភ្លាម​ៗ​នោះ​ដែរ​បុរស​ម្នាក់​ឈ្មោះ ឡុ​ង រតនា បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ជិះ​ម៉ូតូ​ខ្លួន​ទៅ​បុក​នឹង​ម៉ូតូ​ជនសង្ស័យ​បណ្តាល​អោយ​ដួល​ទាំង​ពីរ​នាក់ ភ្លាម​ៗ​ជនសង្ស័យ​ឈ្មោះ ខៀវ ចាន​ណា​ក់បាន​រត់​មក​ដល់​នឹង​មុខ​ក្រសួងការបរទេស ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ត្រូវ​ប្រជាពលរដ្ឋ​នៅ​កន្លែង​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​របួស​យ៉ាងដំណំ ចំណែក​ក្ស​ពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​នារី​បរទេស​ជា​ជន​រង​គ្រោះ មិន​បាន​មក​ដាក់​ពាក្យបណ្ដឹង​ទេ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ឃាត់ខ្លួន​យក​ទៅ​សួរនាំ នឹង​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ