ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​ទេ ប្រុស​-​ស្រី​២​នាក់​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ខេ​ទឹកកក​ជាង​១​គីឡូក្រាម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​មាន​ទី​១-​ឈ្មោះ ប៊ិក សែន​សុវណ្ណ ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ខេ​ទឹកកក​ជាង​១​គីឡូក្រាម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​មាន​ទី​១-​ឈ្មោះ ប៊ិក សែន​សុវណ្ណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​ទី​២-​ឈ្មោះ ពេជ្រ រ​ដ្ឋា ភេទ​ស្រី អាយុ​២៣​ឆ្នាំ បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ខាងលើ គឺ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​​​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​-​ស្រី​២​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹក​កក​១​កញ្ចប់ ដែល​មាន​ទម្ងន់​១.០១៥,២​ក្រាម និង​ទូរស័ព្ទ​២​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ទៀត​ដែល​ឃាត់​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​សាមគ្គី សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ និង​វត្ថុ​ង​តាង​គ្រឿងញៀន​ខេ​ទឹកកក​ជាង​១​គីឡូក្រាម​ក្រោយ​ពេល​សាកសួរ​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយ​​​មានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ