ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិន​បាន​…​មានអី​ឆក់​យក​គ្មាន​អ្វី​សោះតែខ្លួនយ៉ាងទ្រោម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់​បាន​សម្រេច បណ្តាល​ឲ្យ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​បុគ្គលិក​ខារ៉ាអូខេ​ម្នាក់​បាន​សម្រេច បណ្តាល​ឲ្យ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ឈ្មោះ សុភ​ក្ត័ អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ខារ៉ាអូខេ​អេកូ ស្នាក់​នៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។ ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ភឿន តួ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ក្រហម ទើបតែ​ជិះ​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ម្តុំ​ស្តុ​ប​ដេ​ឥន្ទ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ស្តុ​ប​ផ្សារ​ដើម​គរ​ឆ្ពោះទៅ​ស្ទឹង​មាន​ជ័យ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ិ​ច​សាយ​ទ័​រ ពណ៌​ខ្មៅ​ជិះ​មក​ពីក្រោយ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​រូប​គាត់​ដែល​ស្ពាយ និង​ខ្លួន​បណ្តាល​ឲ្យ​ដាច់​ខ្សែ​ធ្វើ​ឲ្យ​ចង្កូត​ម៉ូតូ​របស់​ជនសង្ស័យ​រ៉េ​ទៅ​ទាក់​ជាមួយ​ដៃ​ម៉ូតូ​ជន​រង​គ្រោះ​ក៏​បណ្តាល​ឲ្យ​ដួល​ទាំងអស់​គ្នា ។

ភ្លាម​ៗ​នោះ​ផង​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ជនសង្ស័យ និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ហើម​មុខ​មើល​លែង ចង់​ស្គាល់ ។ ដោយឡែក​កាបូប​របស់​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ជន​ឆ្លៀតឱកាស​ធ្វើការ​លួច​យក​ទៅ ខណៈ​ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ជួយ​ធ្វើ​អន្តរាគមន៍ ។ ប៉ុន្តែ​សំណាងល្អ​ដែល​នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​ទៅ​នោះ​មិន​មាន​វត្ថុ​មាន​តម្លៃ គឺ​មាន​តែ​ម្សៅ​ផាត់​មុខតែ​ប៉ុណ្ណោះ ។

ក្រោយ​ពី​កើតហេតុ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ