ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្យូង​ត្រូវប៉ាន់​មាន​ហាងឆេង ឈ្មួញ​បង់លុយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ដឹក​ចេញ​ទៅ​ថៃ​ប្រុយ​ៗ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ចេញ​ធ្យូង​ក្នុង​១​ថ្ងៃ​រាប់រយ​តោន​ចូល​ទៅ​ថៃ​រត់ការ​បង់លុយ​អោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រថយន្ត​ដឹក​ធ្យូង​១​គ្រឿង​តម្លៃ​៧៥០០​ទៅ​៨០០០​បាត​(​ប្រាក់​ថៃ​)​នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្ថិត​នៅ​ឃុំ​បន្ទាយ​មាន​រិ​ទ្ធិ ស្រុក​ថ្មពួក ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ បានឃើញ​មាន​ស្តង់…

ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​នាំ​ចេញ​ធ្យូង​ក្នុង​១​ថ្ងៃ​រាប់រយ​តោន​ចូល​ទៅ​ថៃ​រត់ការ​បង់លុយ​អោយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រថយន្ត​ដឹក​ធ្យូង​១​គ្រឿង​តម្លៃ​៧៥០០​ទៅ​៨០០០​បាត​(​ប្រាក់​ថៃ​)​នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន ស្ថិត​នៅ​ឃុំ​បន្ទាយ​មាន​រិ​ទ្ធិ ស្រុក​ថ្មពួក ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ បានឃើញ​មាន​ស្តង់ និង​ឃ្លាំង​ដាក់​ធ្យូង​ចំនួន​៣​កន្លែង មាន​២​កន្លែង​ជា​របស់​លោក យាយ ស៊ីនួន ដែល​មាន​ធ្យូង​រាប់រយ​តោន និង​មួយ​កន្លែង​ទៀត​ឈ្មោះ បារាំង ដែល​មាន​ធ្យូង​រាប់រយ​តោន​ស្ថិត​ឃុំ​បន្ទាយ​មាន​រិ​ទ្ធ ស្រុក​ថ្មពួក ។

ព័ត៌មាន​បានដឹង​ពី​ឈ្មួញ​ដែល​នាំ​ចេញ​ទៅ​ថៃ​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​(​ស្រុក​ថ្មពួក​)​គឺ​ឈ្មួញ​ទទួល​ទិញ​អ្នក​ដែល​ដឹក​ធ្យូង​ពី​ខេត្តឧត្តរមានជ័យ​យក​មក​លក់​អោយ​ដល់​តំបន់​បឹង​ត្រកួន​ដែល​ទិញ​ក្នុង​១​តោន​៣៥០០​បាត ហើយ​ជួល​កម្មករ​លើក​ឡើង​រថយន្ត​១​កា​រ៉ុ​ង​ធ្យូង​តម្លៃ​៣​បាត​ហើយ​ដឹក​ចេញ​លក់​អោយ​អោយ​ថៃ​ក្នុង​១​តោន​តម្លៃ​៤០០០​បាត​ដែល​បង់ថ្លៃ​ផ្លូវ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ក្នុង​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​ទម្ងន់​២០​តោន បង់​តម្លៃ​៨០០០​បាត ។

ឈ្មួញ​បាន​បញ្ជាក់​ថា ធ្យូង​ដែល​មាន​ហាងឆេង​ថៃ​ទិញ​គឺ​មាន​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ដែល​ឈ្មួញ​ដឹក​ធ្យូង​នាំ​ចេញ​ក្នុង​១​ថ្ងៃ​រាប់រយ​តោន​ដែល​មាន​ឈ្មួញ​នាំ​ចេញ​ប្រមាណ​២​ទៅ​៣​នាក់​ដែល​មាន​អ្នក​រត់ការ​ឈ្មោះ ជេ​ត សោម រត់ការ​ដឹក​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​ទម្ងន់​២០​តោន​យក​តម្លៃ​៨០០០​បាត និង​ឈ្មោះ យាយ ស៊ីនួន (​ម្ចាស់​ស្តង់​ស្តុក​ធ្យូង​២​កន្លែង​) រត់ការ​រថយន្ត​១​គ្រឿង​ដឹក​ធ្យូង​ទម្ងន់​២០​តោន យក​តម្លៃ​៧៥០០​បាត ដែល​រត់ការ​បង់​អោយ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ប្រមាណ​ជាង​១០​ស្ថាប័ន ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ធ្យូង​មាន​ហាងឆេង​ឈ្មួញ​ទិញ​ដឹកនាំ​ចេញ​ទៅ​ប្រទេស​ថៃ​ឃើញ​មាន​ឈ្មួញ​ដឹក​ចេញ​តាម​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​(​ស្រុក​ថ្មពួក​)១​ថ្ងៃ​រាប់រយ​តោន និង​មាន​ឈ្មួញ​២​នាក់​ទៀត​មានឈ្មោះ ចែ​ស្រី និង​ឈ្មោះ ចែស ដែល​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​តំបន់​៥​ស្ថិត​ភូមិសាស្ត្រ​ស្រុក​អូរ​ជ្រៅ​នាំ​ចេញ​ទាំង​យប់ និង​ថ្ងៃ ។

​ធ្យូង​មាន​ហាងឆេង​ ហើយ​ប្រជាពលរដ្ឋ​ដឹក​លក់​អោយ​ឈ្មួញ​នៅ​តំបន់​បឹង​ត្រកួន​មាន​ស្តង់​ និង​កន្លែង​​​​​​​​​​នីមួយ​ៗ​មាន​ធ្យូង​រាប់រយ​តោន​នេះ​ជា​ការ​ព្រួយបារម្ភ​នៅ​ដែល​ធ្យូង​ឡើងថ្លៃ​ព្រៃឈើ​ត្រូវ​បាន​បំផ្លាញ​ដោយ​កាប់​យក​មក​ដុត​ធ្យូង​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ