ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជា​ច្រើន​អង្គ​កំពុង​តែ​ប្រឡង​ស្រាប់តែ​លាន់ឮ​សូរ​ប្រាវ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ទំនិញ​ដាច់​ហ្វ្រាំង​បុក​របង​វិទ្យាល័យ​បណ្តាល​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​កំពុង​ប្រឡង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ គ្រាន់តែ​បណ្តាល​ឱ្យ​បាក់​របង​វិទ្យាល័យ ដែល​ហ​តុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​អគារសិក្សា​វិទ្យាល័យ​សិរី​សោភ័ណ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។ រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ខាងលើ…

ខេត្តបន្ទាយមានជ័យ​៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹក​ទំនិញ​ដាច់​ហ្វ្រាំង​បុក​របង​វិទ្យាល័យ​បណ្តាល​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​កំពុង​ប្រឡង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ គ្រាន់តែ​បណ្តាល​ឱ្យ​បាក់​របង​វិទ្យាល័យ ដែល​ហ​តុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​អគារសិក្សា​វិទ្យាល័យ​សិរី​សោភ័ណ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។

រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ខាងលើ ពណ៌ខៀវ ក្បាលពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៤២៩៩ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា នៅ​ពេលរថយន្ត​មួយ​គ្រឿង​បុក​របង​អគា​សិក្សា​ខាងលើ​គឺ​ស្រប​ពេល​ព្រះសង្ឃ​ជា​ច្រើន​អង្គ​កំពុង​ប្រឡង​នៅ​ក្នុង​អគារសិក្សា​វិទ្យាល័យ​សិរី​សោភ័ណនោះ​ លុះ​ពេល​ព្រះសង្ឃ​កំពុង​ប្រឡង​ស្រាប់តែ​លាន់​ឮសូរ​ប្រាវ ធ្វើ​ឱ្យ​ព្រះសង្ឃ​ផ្អើល​ឆោឡោ​ចេញ​មក​មើលឃើញ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បុក​ម៉ូតូ​ដែល​ចត​ចោល​ហើយ​រុល​ទៅ​បុក​របង​វិទ្យាល័យ​បណ្តាល​ឱ្យ​បាក់​តែ​ម្តង​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​រថយន្ត​បង្ក​គ្រោះថ្នាក់​រួច​ហើយ មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​រក​ឃើញ​ថា រថយន្ត​ដឹក​ទំនិញ​ខាងលើ​បាន​បុក​ម៉ូតូ​ហើយ​រុល​ទៅ​បុក​របង​វិទ្យាល័យ​នោះ​គឺ​បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ពេញ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​រថយន្ត​ដាច់​ហ្វ្រាំង​ក៏​បាន​បុក​ម៉ូតូ​ដែល​គេ​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ​ហើយ​រុល​ទៅ​បុក​របង​វិទ្យាល័យ​បណ្តាល​ឱ្យ​បាក់​តែ​ម្តង​។

ក្រោយ​ពេល​​ចុះ​ពិនិត្យ​រួច​ហើយ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ដែល​បង្ក និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ