គិត​យ៉ាងណា?​ទាំង​២​នាក់ត្រូវ​ភ្ជាប់ពាក្យ​ថ្ងៃ​​​នេះ​…​បែរ​ជួប​អកុសល

Sponsored

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​២​នាក់ ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៅ​ហើយ ស្រាប់តែ​ជួបគ្រោះថ្នាក់​បាក់ជើង​ទាំង​២​នាក់ និង​នារី​ម្នាក់​ទៀតដែល​រួម​ដំណើរ​រង​របួសស្រាល ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​រថ​យន្ត​ដែល​បើកបរដោយ​នារី​វ័យក្មេង​ម្នាក់​នៅ​ផ្លូវបំបែក​ជា​៤ កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែមករា នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​១៩៣​ និង​មហាវិថី​ម៉ៅ​សេង​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​នារី​ជា​មិត្តភក្តិ​ដែល​រួម​ដំណើរ​ និង​រង​របួសស្រាល​និយាយ​ថា អ្នក​ដែល​រង​របួស​បាក់ជើង​​ទាំង​២​នាក់​នេះ ​គឺជា​គូ​ដណ្តឹង​នឹង​គ្នា​ដែល​ត្រូវធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​៨ ​មករា ។ នៅ​យប់​នោះ ពួក​គេ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល ១W-៩៥២៦ ធ្វើ​ដំណើរ​ចេញពី​ធ្វើ​ការ​នៅ​ម្តុំ​មហាវិថី​កម្ពុជា​ក្រោម ក្នុង​គោលបំណង​ទៅ​អ្នកលឿង ដើម្បី​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ព្រឹកស្អែក ដោយ​ធ្វើ​ដំណើរ​តាម​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន​គួរសម ។

ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ ដែល​ជា​ផ្លូវបំបែក​ជា​៤ ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះស្រាប់តែ​មាន​នារី​វ័យក្មេង​ម្នាក់ បើករថយន្ត​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AX-០៧១៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៩៣ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច​ក្នុង​ល្បឿន លឿន បាន​ជ្រុល​មក​បុក​ម៉ូ​ូ​តូ​ពួក​គេ​ពេញទំហឹង ។
គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្សទៅ​លើ​ផ្លូវ​មួយ​ចំហៀង​ទៀត ហើយ​មិត្តភក្តិ​ទាំង២​នាក់​​ដែល​ត្រូវ​ទៅ​ភ្ជាប់ពាក្យ​នោះ​បាន​រង​របួស​បាក់ជើង​ខាងឆ្វេង​សន្លប់​ស្តូកស្តឹង និង​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ ។ ចំណែក​រូប​នាង​ដែល​អង្គុយ​ខាងក្រោយរង​របួស​តិចតួច មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ គឺ​គ្រាន់តែ​បាត់​ទូរស័ព្ទ​ម៉ាក OPPO ដែល​ទើបនឹង​ទិញ​កាលពី​ព្រឹក ។

ដោយឡែក រថយន្ត​ដែល​បុក​នោះ​ក្រពឹត​ផ្នែកខាង​មុខ​ចំហៀង​ខាងស្តាំ និង​បែក​កញ្ចក់​ខាង​មុខ ហើយ​នារី​វ័យក្មេង​ជា​អ្នកបើកបរ​និយាយ​ថា មក​ពី​អ្នក​ជិះ​ម៉ូតូ​អត់​គោរព​ភ្លើងស្តុប ទើប​បណ្ដាល​ឲ្យ​បុក​រថយន្ត​របស់​នាង ។ ក្រោយ​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះ​ស្រាយ ព្រោះតែ​ភាគី​ទាំ​សងខាង​ប្រកែក​រក​ត្រូវ​រៀង​ៗ​ខ្លួន ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ