ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​យកប្តី​ចិន បើកទ្វារ​ផ្ទះ​មិន​ទាន់ចិត្ត​វាយ​ខ្ទេចខ្ទី​ទាំង​យប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តកំពត ៖ ហិង្សា​បំ​ផ្លា​ច​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​មួយ​រវាង​ប្តី​ជា​ជនជាតិ​ចិន​ប្រពន្ធ​ជនជាតិ​ខ្មែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត…

ខេត្តកំពត ៖ ហិង្សា​បំ​ផ្លា​ច​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​មួយ​រវាង​ប្តី​ជា​ជនជាតិ​ចិន​ប្រពន្ធ​ជនជាតិ​ខ្មែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ជន​បង្ក​ឈ្មោះ ចង់ យ៉ុ​ង​ហ៊ុយ អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន (​ជា​ប្តី​) ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​ខាង​ប្តី​អ្នកស្រី​បាន​វិល​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​គោះ​ទ្វារផ្ទះ​ហៅ​អ្នកស្រី​ឲ្យ​បើក ។

ខណៈនោះ​អ្នកស្រី​ក៏​កំពុង​ដេក​លង់លក់​ដែរ​ទើប​មានការ​យឺតយ៉ាវ​ទៅ​បើកទ្វារ​ឲ្យ​លោក​ប្តី​បន្តិច ស្រាប់តែ​ត្រូវ​ប្តី​ខឹង​ស្ទុះ​វាយ​អ្នកស្រី​ជា​ប្រពន្ធ​មិនតែប៉ុណ្ណោះ​ប្តី​ចិន​នោះ​បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់​មួយ​ចំនួន​ទៀត ។ នៅ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់ និង​បាន​ឃាត់ខ្លួន​ប្តី​ចិន​នាំ​ទៅ​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ