ជន​៤​ពួក​កើតជា​ប្រេត​ព្រោះ​អំពើ​ទុច្ចរិត


កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​ជេតពន មាន​ឈ្មួញ​ស្រូវ​ម្នាក់​បាន​យក​សំដីស្រូវ​លាយ​នឹង​ស្រូវ​ហើយ​វាល់​លក់​ឲ្យ​អ្នក​ដទៃ​យក​ទៅ​បរិភោគ​។ ឯ​កូនប្រុស​របស់​គាត់ មើលងាយ​ឪពុក​ម្តាយ តែង​យក​ខ្សែព្រ័ត្រ​ឆ្វាយ​ជា​រង្វេល​ដាក់​លើ​ក្បាល​ម៉ែឪ ឯ​កូនប្រសា​ស្រី លួចលាក់​សាច់​ងៀត​ស៊ី​តែ​ម្នាក់ឯង មិន​ឲ្យ​ប្តី និង​មាតាបិតា​បរិភោគ​ឡើយ ។ ចំណែក​ប្រពន្ធ​របស់​ឈ្មួញ​នោះ ជា​មនុស្ស​កំណាញ់ សំដី​អាក្រក់ ឃើញ​ពួក​ស្មូម​ទៅ​សុំ​អ្វី​ៗ តែង​តិះដៀល​ជេរ​ស្តីថា​ឲ្យ​ស្មូម​យាចក​ទាំងនោះ​ទៅ​ស៊ី​មូត្រ​លាមក​ទៅ ។

ចំណេរ​កាល​ក្រោយមក ជន​ទាំង​៤​នាក់​នោះ​ស្លាប់​បន្តបន្ទាប់​គ្នា​តាម​វ័យ​របស់​ខ្លួន ហើយ​បាន​ទៅ​កើតជា​ប្រេត នៅ​ចន្លោះ​ភ្នំ​គិ​ជ្ឈ​កូដកម្ម​បណ្តាល​ឱ្យ​រង​ទុក្ខវេទនា​ពេក​ក្រៃ ។

ថ្ងៃមួយ​ព្រះ​មហាមោគ្គល្លាន​និមន្ត​ទៅ​កាន់​ភ្នំ​គិ​ជ្ឈ​កូដ​នោះ​ក៏​បានឃើញ​ប្រេត​ទាំង​៤​កំពុង​រង​ទោស​វេទនា​ឥត​ស្រាកស្រាន្ត ក៏​សួរ​បុព្វកម្ម​របស់​ប្រេត​បានដឹង​សព្វគ្រប់​ហើយ និមន្ត​មក​កាន់​វត្ត​ជេតពន​វិញ ក្រាបទូល​រឿង​ប្រេត​នោះ​ដល់​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​យក​រឿង​ប្រេត​នោះ​ជា​ហេតុ លុះ​ទីបំផុត​នៃ​ព្រះធម៌​ទេសនា​បរិស័ទ​ទាំង​មនុស្ស​និង​ទេវតា បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ។

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ