ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពលរដ្ឋ​ពន្លះ​ជាមួយ​ម៉ូតូ​មន្ត្រី​ប៉េ​អឹ​ម​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវបែក​ជា​បួន​ទៅ​ត្រង់​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​បើក​បុក​បណ្តាល​អោយ​រង​របួសធ្ងន់ទាំង​សងខាង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​ក្បែរ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​ ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា​។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លង​ផ្លូវបែក​ជា​បួន​ទៅ​ត្រង់​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​ម៉ា​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​បើក​បុក​បណ្តាល​អោយ​រង​របួសធ្ងន់ទាំង​សងខាង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​ក្បែរ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​ ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ជា​មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌដូនពេញ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FK-៤៦៧៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជិះ​ឆ្លងផ្លូវ​បំបែក​ជា​៤​ទៅ​ត្រង់​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១F-0332 បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​មិន​បាន​ស៊ី​ញ៉ូ​ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ឃ្លី​ក ពេញទំហឹង បណ្តាល​អោយ​រង​របួសធ្ងន់​ទាំង​សងខាង​តែ​ម្តង ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​ជ​បាន​ដឹក​យក​ជន​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ ភាគី​ម៉ូតូ​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ
ដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ