ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​សម្រួល​ស្ងាត់​ៗ​អត់​ព្រម​ទេ​…​ជម្នះ​ទាល់តែ​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ដែល​គេស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​បាន​​ជិះ​ម៉ូតូ វ៉ា​ក់​អើជាមួយម៉ូតូ​កង់​បី​ឥណ្ឌា (​តែ​មិន​​បាន​បុក​គ្នា​​ទេ) ប៉ុន្តែគាត់​ទាមទារឱ្យ​ខាង​ម៉ូតូ​កង់​បី​នោះ «សុំ​ទោស» ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត​​។…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ដែល​គេស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​បាន​​ជិះ​ម៉ូតូ វ៉ា​ក់​អើជាមួយម៉ូតូ​កង់​បី​ឥណ្ឌា (​តែ​មិន​​បាន​បុក​គ្នា​​ទេ) ប៉ុន្តែគាត់​ទាមទារឱ្យ​ខាង​ម៉ូតូ​កង់​បី​នោះ «សុំ​ទោស» ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត​​។ ហេតុការណ៍​នេះ ​ក៏​បាន​បង្ក​​ភ្ញាក់ផ្អើលផងដែរ កាលពី​វេលា​ម៉ោង១០​យប់ថ្ងៃ​ទី​៧ មករា ស្ថិត​នៅទល់​​មុខ​​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត លើ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌ​មាន​ជ័យ ។

សេចក្តីរាយការណ៍បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ដែល​​មាន​វ័យ​​ជាង​៥០​ឆ្នាំ​ម្នាក់​​បើក​ម៉ូតូ​កង់​​បី​ឥណ្ឌា ពណ៌​លឿង ធ្វើ​ដំណើរតាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ​បាន​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​​បុរស​២​នាក់ ដែល​គេ​ស្គាល់​ថា​ ជា​មន្ត្រី​នគរបាល​តែ​ស្លាក់​ពាក់​ស៊ី​វិល ​ហើយ​មាន​វិទ្យុទាក់ទង​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​ត្រួយ​ចេក ​ពាក់​ស្លាក​លេខភ្នំពេញ 1FH 8884 ​ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​មាន​ល្បឿន​លឿនផង ​វ៉ា​ក់​អើ​ជាមួយ​និង​ម៉ូតូ​កង់​បី​ដែល​កំពុង​បត់​ត្រលប់​ក្រោយនោះ។

ប្រភពបន្ត ទោះបីជាយ៉ាងណា ទាំង២ក៏​​មិន​បាន​បុក​គ្នា​នោះ​ទេ ហើយភ្លាម​ៗ​នោះ​ដែរ ឃើញ​ភាគី​ខាង​បុរស​២​នាក់ (​ក្នុង​នោះ​មាន​ម្នាក់​ស្រវឹង​ខ្លាំង)បាន​ឃាត់​ម៉ូតូ​កង់​បីឥណ្ឌា​មិនឱ្យ​ទៅ​ណា ព្រមទាំង​​បុរស​ជា​អ្នក​បើក​ម៉ូតូកង់​បី «​សុំ​ទោស»។ ភាគី​​ខាង​ម៉ូតូ​កង់​បីក៏បានសុំ​ទោស​ម្តង​រួច​ហើយ​ នៅ​ពេល​ដែល​មាន​គ្នា​តែ​បី​នាក់ ខណៈ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌាអះអាងថា ខ្លួន​​អត់​មាន​កំហុស​​សោះ ។

ប្រភព​​​បន្ត​ទៀត​ថា នៅ​ពេល​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​សុំ​ទោស​ម្តង តែ​ខាង​បុរស​​ជា​មន្ត្រី​នគរបាល​ទាំង​២​នាក់​នោះនៅតែ​មិន​អស់ចិត្ត បានអោយ​បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌាសុំ​ទោស​ម្តងទៀត ។ តែ​ពេល​នោះ​ ខាង​ម៉ូតូ​កង់​បី​ឥណ្ឌាអត់​ព្រម ព្រោះ​រូប​គាត់​បាន​សុំ​ទោស​ម្តង​រួច​ហើយ ហើយ​ណាមួយ​គាត់​មិន​មាន​កំហុស​សោះ ទើប​បង្កទំនាស់​ពាក្យ​សំដី​ផ្អើល​ដល់​សមត្ថកិច្ច២​ខណ្ឌ​ចុះ​ទៅ​ជួយ​សម្របសម្រួល ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា ប្រញាប់​ទៅ​ប្រកប​រប​រកស៊ី​បន្ត​ទៀត ទើប​សុខ​ចិត្ត​សុំ​ទោសទៀត ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ