ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសចំណាស់ម្នាក់ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី០៧ មករា ពីបទប្រទូស្តកេរ្តិ៍ខ្មាសលើក្មេងស្រីនាំម្នាក់ ហើយត្រូវជីតាក្មេងស្រីបានដាក់ពាក្យបណ្តឹងប្តឹងឱ្យចាប់ខ្លួន ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះណាល់ សាំង អាយុ៧៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។ ដោយឡែកក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ ។ ប្រភពបន្តថា កាលពីថ្ងៃទី០៣ មករា កន្លងមក ក្មេងស្រីរងគ្រោះពេលកំពុងនៅផ្ទះតែម្នាក់ឯង ក៏ត្រូវតាល្មោភនេះ បានដើរចូលទៅលួងលោមឱ្យដោះខោអាវចេញ ដោយបម្រុងធ្វើសកម្មភាពរំលោភ ។
ប្រភពបន្តថា ក៏ប៉ុន្តែពេលកំពុងលួងលោមនាងនោះ ក៏ត្រូវជីតាបង្កើតរបស់ក្មេងស្រីដើរមកផ្ទះវិញ បានប្រទះឃើញទាន់ ក៏រត់មកប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នេះជាលើកទី៣ហើយ ដែលគាត់បានលួងលោមឱ្យក្មេងស្រីនេះស្រាតខោអាវឱ្យគាត់មើល ។ ប៉ុន្តែលើកទី១និងលើកទី២ពុំមានអ្នកណាដឹងឡើយ ។ លុះលើក
ទី៣ ក៏ត្រូវជីតាឃើញនាងតែម្តង។
ចែករំលែកព័តមាននេះ