ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ម៉ិញ ខ្មែរ-ចិន​ជាច្រើន​ជ្រួល​ច្របល់រត់​ចេញពី​អគារ​១៨​ជាន់​មួយ​ក្នុង​ទឹក​ដី​កាស៊ីណូ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រុង​ប៉ោយ​ប៉ែត ៖ បើតាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា គិត​មក​ត្រឹម​ម៉ោង​៨​និង​៣៩​នាទី​ព្រឹក ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨នេះ​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​ជួប​តាម​ទូរស័ព្ទជា​មួយ​​​លោក ​សាន ​សា៑ន​ហូ…

ក្រុង​ប៉ោយ​ប៉ែត ៖ បើតាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា គិត​មក​ត្រឹម​ម៉ោង​៨​និង​៣៩​នាទី​ព្រឹក ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨នេះ​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​ជួប​តាម​ទូរស័ព្ទជា​មួយ​​​លោក ​សាន ​សា៑ន​ហូ ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់ឱ្យ​ដឹង​​ថា ​ករណី​ឆាបឆេះ​ជណ្តើរ​​យន្ត​​នៃ​អគារ​១៨​ជាន់ នៅ​ក្នុង​ទឹក​ដី​កាស៊ី​ណូ​នេះ យោង​កា​សាកសួរ ​គឺ​ដោយសារ​ទុ​ស្សេ​ចរន្ត​ចំណុច​ជណ្តើ​យន្ត​ ហើយក៏ឆាប​​ឆេះ​តែ​ចំណុច​ជណ្តើរ​យន្ត​នោះ​ផង​ដែរ ប៉ុន្តែ​​មិន​ឆាបឆេះ​ដល់​អគារ​កា​ស៉ី​ណូ​នោះទេ​។ ​លោក​បញ្ជាក់​ថា​ ពុំ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទេ ​មាន​តែ​អ្នក​របួស​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​។

គួររំលឹកថា ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ គឺ​យប់​ម៉ិញ​មាន​ការ​​ឆាបឆេះ​​តួជណ្តើរ​យន្ត​ពី​ចំហៀង​​​​នៅ​បែក​ខាង​ត្បូង​ឈៀង​ខាង​កើត នៃ​អគារ​១៨​ជាន់​មួយ​នៅ​ក្នុង​ទឹក​ដីកា​ស៊ី​ណូ ​បាន​បង្ក​ឱ្យ​មាន​​ការភ្ញាក់​ផ្អើលដល់​ប្រជា​ពល​រដ្ឋខ្មែរ និងជនជាតិ​ចិន​ជាច្រើន​នាំគ្នា​​ជ្រួលច្របល់រត់ចេញពី​បន្ទប់​កាស៊ីណូ​ដែល​​ជាកន្លែងស្នាក់នៅ​ ដែលបានកើតឡើងកាលពី​​យប់​ថ្ងៃ​ទី​៧ ​មក​រា ​២០១៩​ ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត។​

សេចក្តីរាយការណ៍​​បន្ត​ទៀតថា អគារ​ឆាបឆេះ​នេះ​ ដែល​ដំបូង​គេ​សង្ស័យ​ជាប់​គាំង​មនុស្ស​មួយ​ចំនួន ​ព្រោះ​ខណៈ​អណ្តាតភ្លើង​កំពុង​ឆាបឆេះ​នៅ​ជាន់​ទី​៤​ ដេញ​ឡើង​ទៅ​ជាន់​លើ​ឃើញ​មាន​ភ្លើង​ពិល​បំភ្លឺ​ឆ្វេ​ត​ឆ្វា​ត​ពីលើ​មក​ក្រោម​។​ មនុស្ស​ម្នា​កំពុង​ចោមរោម​មើល​ច្រូងច្រាង​ ឯ​វត្តមាន​ជនជាតិ​ចិន​ក៏​កំពុង​សម្រុក​ចេញពី​ចំណុច​​កើតហេតុ​ព្រោងព្រៀត​។​ ហើយ​​គេ​ឃើញ​អ្នក​របួស​ខ្លះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ពន្លត់​​អគ្គី​ភ័​យជា​ច្រើន​គ្រឿង​កំពុង​ជួយ​បាញ់​ពន្លត់​ និង​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​កំពុង​ជួយ​ធ្វើ​សណ្តាប់ធ្នាប់​ និង​ការពារ​សន្តិសុខផងដែរ។

គួរ​បញ្ជាក់ថា នៅ​ចំណុច​កើតហេតុ​យប់មិញ​ក៏​មាន​វត្តមាន​លោក​ សួន បវរ ​អភិបាលខេត្ត​ លោកស្នងការ​នគរបាល​ខេត្ត​ លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដឹកនាំ​កងកម្លាំង​ចម្រុះ​មាន​ទាំង​នគរបាល​ការពារ​ព្រំដែន​គោក​ ៩១១ និង​៨៩១​ ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ជួយ​បាញ់​ពន្លត់​។​ ហើយ​រថយន្ត​​​​សង្គ្រោះ​​ជា​ច្រើន​គ្រឿង​មាន​ទាំង​រថ​យន្ត​សង្គ្រោះ​របស់​ថៃ​ឆ្លង​ព្រំដែន​មក​ចាំ​ជួយដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ទៀតផង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ