ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​៖ ចិន​សន្យា​ថា​នឹង​ជួយ​អា​មេ​រិ​ក​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​អន់​ថយ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​មាន​គោល​ជំហរ​រឹង​មាំ​ក្នុង​ការ​ចរចា​ជាមួយនឹង​ប្រទេស​ចិន​នា​ស​ប្តា​ហ៍​នេះ ។ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​អន់​ថយ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​មាន​គោល​ជំហរ​រឹង​មាំ​ក្នុង​ការ​ចរចា​ជាមួយនឹង​ប្រទេស​ចិន​នា​ស​ប្តា​ហ៍​នេះ ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Japan Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ កន្លង​មក​ថា លោក​ប្រធានាធិបតី​ត្រាំ បាន​ដាក់​ពន្ធ​លើ​ផលិតផល​រាប់​ប៊ី​លាន​ដុល្លារ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ខណៈ​ដែល​លោក​ចង់​ទាមទារ​ឲ្យ​ប្រទេស​ចិន​ចេញ​សកម្មភាព​លើ​បញ្ហា​ដូច​ជា ការ​ផ្តល់​ឧបត្ថម្ភ​ធន​ផ្នែក​ឧស្សាហកម្ម និង​ការ Hack ជាដើម ដែល​បង្ក​ឲ្យ​ប្រទេស​ចិន​ចេញ​ការ​ឆ្លើយ​តប​វិញ ។ វិធានការ​ទាំងនេះ​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម ទីផ្សារ​អន្តរជាតិ និង​សេដ្ឋកិច្ច​ពិភពលោក​ជាដើម ។

មន្ត្រី​អា​មេ​រិ​ក នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ស​ប្តា​ហ៍​នេះ​ដើម្បី​ចរចា​ដំបូង​តាំងពី​លោក​ប្រធានាធិបតី​ត្រាំ និង​លោក​ប្រធានាធិបតី​ស៊ី​ជិន​ពីង ​(Xi Jinping) របស់​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែធ្នូ​លើ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ប្រមាណ​៩០​ថ្ងៃ ខណៈ​ដែល​ពួក​គេ​ព្យាយាម​សម្រេច​លើ​កិច្ចព្រមព្រៀង
មួយ ។ លោក​ត្រាំ​បាន​ប្រាប់​ដល់​សារព័ត៌​មាននៅ White House មក​ថា ៖« ខ្ញុំ​គិត​ថា​ពួក​យើង​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ប្រទេស​ចិន »​។

ទិន្នន័យ​ពី​រដ្ឋាភិបាល​បាន​បង្ហាញ​មក​ថា​ផលិតកម្ម​ក្នុង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បាន​អន់​ថយ ប៉ុន្តែ​ក្រសួង​ការងារ​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​មក​ថា ចំនួន​ការងារ​ក្នុង​ប្រទេស​បាន​កើនឡើង​កាលពី​ខែធ្នូ រួម​ទាំង​មាន​កំណើន​ប្រាក់បៀវត្សរ៍​ថែម​ទៀត​ផង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ត្រាំ​បាន​រុញ​ច្រាញ​កង្វល់​ទាក់​ទិ​នឹង​ក្រុមហ៊ុន Apple Inc. ដែល​បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ iPhone បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រចាំត្រីមាស​របស់​ខ្លួន​ធ្លាក់​ចុះ ។

ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន និង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិភូ​ដែល​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក Jeffery Gerrish នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​សម្រាប់​ការ​ចរចា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ