7​យ៉ាង​ដែល​សហគ្រិន​គួរ​ឡើង​និយាយ​ជា​សា​ធា​ណៈ​ឱ្យ​បាន​ច្រើន

Sponsored

មាន​មនុស្ស​មិន​តិច​ទេ ដែល​មិន​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​មនុស្ស​ច្រើន ។ វា​ជា​ផលវិបាក​មួយ​ដែល​រាំងស្ទះ​ដល់​ភាព​ជា​អ្នកដឹកនាំ និង ការងារ​របស់​អ្នក ព្រោះតែ​អ្នក​នឹង​គេច​មិន​ផុត​ចំពោះ​ការ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ និយាយ​ជា​សាធារណៈ ។ អ្វី​ដែល​កាន់តែ​ត្រូវការ​ភាព​ប្រសព្វ​ក្នុង​ការ​និយាយ​នៅ​មុខ​មនុស្ស​ច្រើន​នោះ គឺ​ប្រសិនបើ​អ្នកជា​សហគ្រិន​មួយ រូប​។

យោង​តាម businessadvice មាន​ហេតុផល​៧​យ៉ាង ដែល​ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​បង្កើន​ការ​និយាយ​ជា​សាធារណៈ​នៅ​ឆ្នាំ​២០១៩ ៖ ១. ការ​ធ្វើ​បទ​បង្ហាញ​អាច​ផ្តល់​ភាព​រីករាយ​ដល់​អ្នក
នៅ​ពេល​អ្នក​រៀបចំ​ធ្វើ​បទ​បង្ហាញ អាច​ឱ្យ​អ្នកមាន​ភាព​ច្នៃប្រឌិត​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​មើល​មាន​ភាព​សប្បាយ​រីករាយ ហើយ​អ្នក​ក៏​សប្បាយចិត្ត​ទៅ​តាម​ហ្នឹង​ដែរ​។ មាន​មនុស្ស​ជា​ច្រើន​ដែល​ខ្លាច​ការ​ឡើង​និយាយ​ជា​សាធារណៈ តែង​គិត​ត្រឡប់​ក្រោយ​ជា​និច្ច​ដល់​ពេល​ដែល​ពួក​គេ​ឡើង​ឡើង​និយាយ​ថា វា​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ ហើយ​អាច​ធ្វើ​ឱ្យ​គេ​កាន់តែ​លែង​ខ្លាច​ដូច​មុន​។

២. វា​អាច​ជា​ឱកាស តើ​អ្នក​អាច​ដឹង​ទេ​ថា មនុស្ស​នីមួយ​ៗ​ដែល​មក​ស្តាប់​អ្នក មាន​អ្វី​ពិសេស0x017d7 អ្នក​ប្រាកដជា​មិនដឹង​អស់នោះ​ទេ​។ ពួក​គេ​អាច​នឹង​ផ្តល់​ការងារ ឬ​ឱកាស​ដល់​អ្នក ដោយសារ​តែ​ឃើញ​បទ​បង្ហាញ​ដ៏​ល្អ​របស់​អ្នក​។ ៣. អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស វា​គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល បង្កើត​បណ្តាញ​ទាក់ទង បង្កើន​តម្លៃ និង បញ្ចេញ​មុខមាត់ ។ អ្នក​អាច​ឡើង​និយាយ ឱ្យ​អ្នក​ស្តា​ប់លង់​ស្នេហ៍​អ្នក​បាន នៅ​ពេល​ណាមួយ ដែល​អ្នក​លែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​។

៤. វា​ជា​ឥទ្ធិពល​ឱ្យ​មានការ​ផ្លាស់​ប្តូរ ដោយ​ជំនួស​នូវ​ការ​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ម្តង​ៗ អ្នក​អាច​ឡើង​និយាយ​ម្តង​ឱ្យ​មនុស្ស​ជា​ច្រើន​ធ្វើ​តាម​។ វា​អាច​ជួយ​សន្សំ​ពេលវេលា​របស់​អ្នក ហើយ​អាច​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ធំ​ជាង ការ​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ៗ​។ ៥. វា​ឱ្យ​អ្នក​ក្លាយជា​អ្នកដឹកនាំ
នៅ​ពេល​អ្នក​ឡើង​និយាយ គេ​បាន​ចាត់​ទុក​អ្នកជា​មនុស្ស​ដឹង​ច្បាស់​ពី​ប្រធានបទ​របស់​អ្នក​។ ដូចនេះ អ្នក​អាច​និយាយ​អ្វី​ក៏​បាន​(​ឱ្យ​តែ​ត្រូវ​) ព្រោះ​គេ​នឹង​ស្តាប់​អ្នក​។ រាល់ពេល​មាន​នរណា​ម្នាក់​ឆ្ងល់ គេ​នឹង​មក​រក​អ្នក ដើម្បី​ធ្វើការ​បំភ្លឺ ។ ៦. ស៊ីដាច់​គូប្រជែង តើ​មាន​មនុស្ស​ច្រើន​ទេ ដែល​ហ៊ាន​ឡើង​និយាយ​មិន​ភ័យ​ខ្លាច​ដូច​អ្នក ? ពិត​ណាស់​! មិនសូវ​មាន​ច្រើន​ទេ​។ ដូចនេះ ប្រសិនបើ​អ្នក​ខ្លាំង​ខាង​ឡើង​និយាយ​ជា​សាធារណៈ អ្នក​នឹង​មាន​គូប្រជែង​កាន់តែ​តិច​ទៅ​ៗ ។

៧. វា​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង អ្វី​ដែល​មិន​ផ្តល់​គ្រោះថ្នាក់​ឱ្យ​យើង វា​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ខ្លាំង​ជាង​មុន​។ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង ក្រោយ​ពេល​អ្នក​ឡើង​ធ្វើ​បទ​បង្ហាញ​ម្តង​ៗ​។ «​កាំបិត​កាន់តែ​ប្រើ មិន​ងាយ​ច្រែស​ចាប់​នោះ​ទេ » ទាំងនេះ​គឺជា​មូលហេតុ​៧​យ៉ាង ដែល​អ្នក​គួរតែ​ឡើង​និយាយ​ជា​សាធារណៈ​ឱ្យ​បាន​កាន់តែ​ច្រើន ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​។ វា​ជា​ជំនាញ​មួយ ដែល​អ្នក​មិន​អាច​ខ្វះ​បាន ប្រសិនបើ​អ្នក​ចង់​ដឹកនាំ​មនុស្ស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ