ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ជិត​២​ម៉ឺន​ដុល្លារ​ក្នុង​ទូរ ATM ព្រោះ​អា​ច្រ​ម៉ក់​នេះ​មុន​ដាច់​ចិត្ត​ងាប់

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Truth Theory បានឱ្យ​ដឹង​ថា ទូរ​ដក​លុយ ATM មួយ​កន្លែង​នៅ​ក្នុង​ក្រុង Tinsukia…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Truth Theory បានឱ្យ​ដឹង​ថា ទូរ​ដក​លុយ ATM មួយ​កន្លែង​នៅ​ក្នុង​ក្រុង Tinsukia រដ្ឋ Assam ប្រទេស​ឥណ្ឌា ត្រូវ​បាន​កណ្តុរ​មួយ​ក្បាល​វារ​ចូល​ទៅ​ក្នុង ហើយ​ស៊ីលុយ​អស់​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ព័ត៌មាន Reuters ថា កណ្តុរ​មួយ​ក្បាល​នោះ​ស៊ីលុយ​អស់​ប្រហែល​១២​លាន​រូពី​ឥណ្ឌា ដែល​ប្រហែល​នឹង​១៧០០០​ដុល្លារ​អា​មេ​រិ​ក​។ នេះ​គឺជា​មូលហេតុ​ដែល​អតិថិជន​អ្នក​ដក​លុយ​ជា​ច្រើន មិន​អាច​ធ្វើការ​ដក​លុយ​បាន​ពី​ម៉ាស៊ីន​នោះ​។ ពួក​គេ​មិន​អាច​ដក​បាន​ដល់​ទៅ​១២​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ខាង​ផ្នែក​ជួសជុល​ដាច់​ចិត្ត​មក​ពិនិត្យ​។

ដល់​ពេល​ពួក​គេ​មក​ដល់ ស្រាប់តែ​ឃើញ​កណ្តុរ​មួយ​ក្បាល​ដេក​ងាប់​នៅ​ក្នុង​ទូរ ជាមួយនឹង​លុយ​ជា​ច្រើន​សន្លឹក​ដាច់​ដុំ​ៗ ប្រើ​មិនកើត​។ ដោយសារ​តែ​វា​ស្អុយ គេ​ក៏​យក​វា​ចេញ ហើយ​រៀបចំ​សារ​ជា​ថ្មី ដើម្បី​ឱ្យ​ទូរ ATM នោះ​ដំណើរការ​ឡើង​វិញ​។

អ្វី​ដែល​យើង​អាច​រៀន​ពី​កណ្តុរ​នោះ​បាន គឺ «​កុំ​ល្មោភ​នឹង​លុយ​ពេក ព្រោះ​អាច​នឹង​រង​គ្រោះ​ដោយសារ​វា»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ