ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណសម្បត្តិ​6​យ៉ាង​របស់​មហាសេដ្ឋី​ដែល​គួរ​យក​ធ្វើ​ជា​គំរូ

5 ឆ្នាំ មុន

មហាសេដ្ឋី​ពិភពលោក​ជា​ច្រើន មានទ្រព្យ​សម្បត្តិ​មហាសាល​ដោយ​របៀប​ខុស​ៗ​គ្នា​។ អ្នកខ្លះ​មាន​ដោយ​ការ​រកស៊ី ខ្លះ​មាន​ដោយ​ការ​បង្កើត​អ្វី​ថ្មី​សម្រាប់​ពិភពលោក ខ្លះ​មាន​ដោយ​ការ​វិនិយោគ និង​អ្នកខ្លះ​មាន​ដោយ​ការ​លក់​ចំណេះដឹង​ជាដើម តែបើ​យើង​វិភាគ​ឱ្យ​ល្អិតល្អន់​ទៅ អ្វី​ដែល​ឱ្យ​ពួក​គេ​ក្លាយជា​ស្តេច​លុយ​នេះ​គឺ​លក្ខណសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ទៅ​វិញ​ទេ ហើយ​យើង​គ្រប់​គ្នា​សុទ្ធតែ​អាច​យក​ជា​គំរូ​បាន ។…

មហាសេដ្ឋី​ពិភពលោក​ជា​ច្រើន មានទ្រព្យ​សម្បត្តិ​មហាសាល​ដោយ​របៀប​ខុស​ៗ​គ្នា​។ អ្នកខ្លះ​មាន​ដោយ​ការ​រកស៊ី ខ្លះ​មាន​ដោយ​ការ​បង្កើត​អ្វី​ថ្មី​សម្រាប់​ពិភពលោក ខ្លះ​មាន​ដោយ​ការ​វិនិយោគ និង​អ្នកខ្លះ​មាន​ដោយ​ការ​លក់​ចំណេះដឹង​ជាដើម តែបើ​យើង​វិភាគ​ឱ្យ​ល្អិតល្អន់​ទៅ អ្វី​ដែល​ឱ្យ​ពួក​គេ​ក្លាយជា​ស្តេច​លុយ​នេះ​គឺ​លក្ខណសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ទៅ​វិញ​ទេ ហើយ​យើង​គ្រប់​គ្នា​សុទ្ធតែ​អាច​យក​ជា​គំរូ​បាន ។

យោង​តាម​គេហទំព័រ investopedia បាន​បង្ហាញ​លក្ខណ​ស​ម្បិ​ត្ត​៦​យ៉ាង​របស់​មហាសេដ្ឋី ពិភពលោក ដែល​យើង​គួរ​ធ្វើ​តាម ៖ ១. ការ​គិត​ដោយ​ឯករាជ្យ សេដ្ឋី​ទាំងឡាយ​គិត​ខុស​ពី​យើង​។ មិន​ត្រឹមតែ​រឿង​លុយ​ទេ គឺ​រឿង​គ្រប់យ៉ាង​។ មាន​មនុស្ស​ជា​ច្រើន គិតតែ​ធ្វើ​យ៉ាងណា​ឱ្យ​ឈ្នះ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន តែ​សម្រាប់​សេដ្ឋី​ទាំងនោះ​វិញ គឺ​ពួក​គេ​គិតតែ​ពី​អ្វី ដែល​នាំ​ពួក​គេ​ឱ្យ​ខិត​ជិត​ដល់​គោលដៅ​ប៉ុណ្ណោះ ។ រឿង​ផ្សេង​ទៀត គេ​មិន​ខ្វល់​ទេ ។ ២. ទស្សនវិស័យ ពួក​គេ​មាន​ទស្សនវិស័យ ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​វិជ្ជមាន​ជា​និច្ច​។ ពួក​គេ​មិន​ត្រឹមតែ​មាន​ក្តី​ស្រមៃ​ធំ​នោះ​ទេ ពោល​គឺ​ពួក​គេ​ជឿជាក់​យ៉ាង​ច្បាស់​ថា វា​នឹង​អាច​ក្លាយជា​ការ​ពិត ។ ៣. ជំនាញ ពួក​គេ​មាន​ជំនាញ​ប្រើប្រាស់​មនុស្ស​។ នៅ​ពេល​ណា​ដែល​ពួក​គេ​ដឹងខ្លួន​ថា មិន​ចេះ​រឿង​អ្វី គេ​នឹង​ស្ទុះស្ទា​ទៅ​ចាប់ដៃ​ជាមួយ​អ្នក​ដែល​ពូកែ​ខាង​ផ្នែក​នោះ ។ នេះ​គឺជា​ជំនាញ​មួយ​យ៉ាង​សំខាន់ ដែល​គេ​អាច​ហៅ​ថា ឈ្នះ​ឈ្នះ​ទាំង​សងខាង ។

៤. ក្តី​ស្រឡាញ់ អ្វី​ដែល​យើង​ស្រឡាញ់ យើង​នឹង​ធ្វើ​វា​មិន​ចេះ​ហត់​ទេ ។ មិនបាច់​ទៅ​មើល​អ្វី​ច្រើន​នោះ​ទេ មិនសូវ​មាន​មនុស្ស​ច្រើន​ទេ ទទួល​ភាព​ជោគជ័យ​នៅ​ពេល​ចាប់ផ្តើម​ជំហាន​ដំបូង​។ ពួក​គេ​អាច​នឹង​ដួល​ជា​ច្រើន​ដង ទម្រាំ​តែ​ជោគជ័យ​ម្តង​។ វា​ពិតជា​ពិបាក​នឹង​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ណាស់ ប្រសិនបើ​អ្នក​ធ្វើ​វា​ដោយ​បង្ខំចិត្ត ។ ៥. ការ​វិនិយោគ មហាសេដ្ឋី​ទាំងនោះ​មានការ​ពលី​ច្រើន ទាំង​ពេលវេលា​និង​ថវិកា ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​។ ពួក​គេ​យល់​ថា ការ​ប្រថុយ​ពេល​នេះ គឺ​អាច​ជា​ក្តី​សុខ​នៅ​ពេល​ក្រោយ ដែល​អាច​ឱ្យ​លុយ​ដុះ​ទៅ​ជា​លុយ​ច្រើន​ថែម​ទៀត​។ លុយ​មិន​កប់​ដី ហើយ​ដុះ​ជា​លុយ​បាន​ទេ តែ​យើង​អាច​យក​លុយ​ទៅ​បង្កើត​លុយ តាម​រយៈ​ការ​វិនិយោគ​ដោយ​ភាព​វៃឆ្លាត ។

៦. ភាព​ជា​អ្នកលក់ មាន​អ្នកខ្លះ​មិន​ចូល​ចិត្តការ​លក់ដូរ​ទេ ដោយ​យល់​ថា វា​ដូច​ជា​ទ្រ​អ្នក​ដទៃ​ពេក តែ​សូមកុំ​ភ្លេច​ថា អ្នកមាន​ជា​ច្រើន គឺជា​អ្នកលក់​ដ៏​ប៉ិនប្រសព្វ​។ ពួក​គេ​តែងតែ​បញ្ចុះបញ្ចូល​អ្នក​ដទៃ ឱ្យ​ជឿ​នូវ​គំនិត​របស់​ខ្លួន ឱ្យ​ជួយ​ទិញ​ផលិតផល​របស់​គេ​ជាដើម ។ ក្រោយ​ពី​បានដឹង​ហើយ អ្នក​ប្រហែល​មិន​អាច​ធ្វើ​ជា​សេដ្ឋី​ដូច​ពួក​គេ​បាន​នោះ​ទេ តែ​អ្នក​អាច​នឹង​កែប្រែ​ជីវិត​អ្នក​ឱ្យ​ប្រសើរ​បន្តិច​ម្តង​ៗ ។ សូម​ចាំ​ថា ៖« លុយ​មិន​អាច​ផ្តល់​សុភមង្គល​ឱ្យ​យើង​បាន​ទេ តែ​វា​អាច​ផ្តល់​នូវ​ផាសុកភាព​ឱ្យ​យើង​បាន​រស់​ស្រួល​ជាង​មុន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ