ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់​… ក្រុម «​កន្ទេល​ធំ បន្លំ​ដេក​» ស្ងាត់​ៗ​ធ្លាយ​ចេញ​១៤​ឡាន​ធំ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ឈើ​អារ​លេខ​១ មាន​ចំនួន​រាប់រយ​ម៉ែត្រគូប នាំ​យក​ចេញពី​ឃ្លាំង​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ក្បួន​ខ្សែ​រថយន្ត​យី​ឌុ​ប​ចំនួន​១៤​គ្រឿង​រត់​បន្តកន្ទុយ​គ្នា​រញ្ជួយ​ផ្លូវជាតិ​លេខ​៧ ផ្អើល​អស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ឃាត់​ត្រួតពិនិត្យ​ឯកសារ​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​៦ ខែមករា…

ខេត្តក្រចេះ ៖ ឈើ​អារ​លេខ​១ មាន​ចំនួន​រាប់រយ​ម៉ែត្រគូប នាំ​យក​ចេញពី​ឃ្លាំង​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ក្បួន​ខ្សែ​រថយន្ត​យី​ឌុ​ប​ចំនួន​១៤​គ្រឿង​រត់​បន្តកន្ទុយ​គ្នា​រញ្ជួយ​ផ្លូវជាតិ​លេខ​៧ ផ្អើល​អស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ឃាត់​ត្រួតពិនិត្យ​ឯកសារ​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​៦ ខែមករា ដែល​គេ​និយាយ​ថា សង្ស័យ​ជា​ឈើ​របស់​ឧកញ៉ា ជ័យ ដែល​ទ​ទួ​ក​បន្ទុក​ឈើ​ឈ្មោះ​ហៅ​ថា បាត​អាង ព្រោះ​ឃើញ​ឧកញ៉ា ជ័យ នៅ​ទីនោះ​ជាប់លាប់​។

ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្តក្រចេះ លើ​ក្បួន រថយន្ត​ដឹកឈើ​ទាំងនេះ ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​អះអាង​ថា ការ​ដឹក​ជញ្ជូន​ឈើ នេះ គឺ​មានច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ជញ្ជូន​ទៅ​តាម​តំបន់​គោលដៅ​ក្នុង​ប្រទេស​ត្រឹមត្រូវ​។

ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ ដឹក​ជា​ខ្សែ​រថយន្ត​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​នេះ ត្រូវ​បាន​គេ​និយាយ​​ថា ជា​ការ​របើក​របូតរលូត​នៃ​ថ្ងៃ​ដឹក​ជញ្ជូន​លើក​ដំបូង​ពី​ឈើ​ដែល​សង្ស័យ​កាប់​ចេញពី​តំបន់​ផ្សេង​ៗ​នាំ​ចូល​មក​ស្តុក​ទុក​ក្នុង​បាត​អាង​ឱ្យ​ក្លាយជា​ឈើ​ស្របច្បាប់ ដែល​ត្រូវ បាន​នាំ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន នៅ​ខេត្តស្ទឹងត្រែង ក្រោយ​ស្ថានភាព​ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​ជាប់​គាំង​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ព្រោះ​បើ​និយាយ​ពី​ឈើ​បាត​អាង​វា​មិន​ដែល​មាន​សល់​ច្រើន​ម្ល៉ឹង​ៗ​ទេ ដែល​ដឹក​ចេញ​មួយ​លើក​នេះ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ក្នុង​ពិភព​ឈ្មួញ​ឈើ​ដុះ​ស្លែ​ទាំងឡាយ​។

ក្រុម​មន្ត្រី​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​បាន​អះអាង​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ធុន​ធំ​ទាំង នេះ​មាន​ចំនួន​១៤​គ្រឿង បាន​ផ្ទុក​ឈើ​អារ​លេខ​១ ចំនួន​ជាង​១៨​ម៉ែត្រគូប​ក្នុង​១​រថយន្ត និង​មាន ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ជញ្ជូន​នាំ​ចេញពី​រោង​ម៉ាស៊ីន​អារ​កែ​ច្នៃ​បណ្តោះអាសន្ន​នៅ​តំបន់​បាត​អាង ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បន្ត​នាំ​ឆ្ពោះ​យក​ទៅ​គោលដៅ​នៅ​ខេត្តស្វាយរៀង ដែល​អ្នក​ស្ទឹង​ត្រែង​និយាយ​ថា ឈើ​បាត​អាង​ឯណា​ដឹក​មិន​ចេះ​អស់នោះ​។ បើ​ថា «​កន្ទេល​ធំ បន្លំ​ដេក​» ដោយ​មាន​មេព្រៃ​ជួយ​ទប់​ជើង​គ្រែ​ផង ទើបត្រូវ​ជាង ។

ព័ត៌មាន​ពិស្តារ​និង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ដោយ​មាន​ទាំង​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​អ្នកតំណាង​ម្នាក់​។

ចំណែក​ឧកញ៉ា ជ័យ ដែល​គេ​ល្បី​ថា ជា​ម្ចាស់​ឈើ​បាត​អាង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ម្សិល​ម៉ិ​ញ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ