ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ហាម​ដែរ តែ​ជន​រង​គ្រោះ​មិន​ស្តាប់ ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង​ក្បែរ​គុម្ព​ឫស្សី បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ង‌ៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៧០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​អង្រឹង​ក្បែរ​គុម្ព​ឫស្សី បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ង‌ៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​៧០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សន សុ​ផា​រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ ស្ថិត​នៅ​ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

តាម​ការ​បំភ្លឺ​របស់​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ​ស្វាយ ណា​វី អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​មាន​ជំងឺ​សួត និង​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ហាម​ហូប​ស្រា តែ​កូនប្រុស​របស់​គាត់​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ មក​រា ឆ្នាំ​២០១៩ ប្រហែល​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​មក​ប្រាប់​គាត់​ថា ពេល​ខ្លួន​ទៅ​បត់ជើងធំ​ខាងក្រោយ​ផ្ទះ ឃើញ​ជន​រង​គ្រោះ​ដេក​ក្នុង​អង្រឹង​ក្បែរ​គុម្ព​ឫស្សី ហើយ​ក៏​ស្រែកហៅ តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ ពេល​នោះ​ខ្លួន​ក៏​ដើរទៅ​ទាញ​អង្រឹង ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​អង្រឹង​បាត់​ទៅ​ហើយ ។

ក្រោយមក​សមត្ថកិច្ច​នគរបាល​ផ្នែក​ពិនិត្យ វិភាគ​​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​មានការ​ចូលរួម​ពី​លោក​ក្រុមប្រឹក្សា​ឃុំ​គ្រូពេទ្យ មេ​ភូមិ នគរបាល​ប៉ុស្តិ៍ និង​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​ធ្វើការ​ពិនិត្យ​សព ។ តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ និង​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ