ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លោត​ចុះ​…​បែក​ខួរ បែកក្បាល​ស្លា.ប់​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនបរទេស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អា​ធម៌ នៅ​លើ​បេតុង​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ ដោយសារ​តែ​រូប​គាត់​បាន​លោត​ទម្លាក់​ខ្លួន​ពី​ចំណតរថយន្ត​ជាន់​ទី​៤ បណ្តាល​ឱ្យ​បែកក្បាល​ធ្លាយ​ខួរ​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនបរទេស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អា​ធម៌ នៅ​លើ​បេតុង​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ ដោយសារ​តែ​រូប​គាត់​បាន​លោត​ទម្លាក់​ខ្លួន​ពី​ចំណតរថយន្ត​ជាន់​ទី​៤ បណ្តាល​ឱ្យ​បែកក្បាល​ធ្លាយ​ខួរ​នោះ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនរ​គ្រោះ​ខាងលើ​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ ដោយ​មាន​អាយុប្រមាណ​ជា​ជាង​៥០​ឆ្នាំ សំ​បុរស ពាក់​អាវយឺត​ដៃខ្លី ខោខ្លី​ព៌​ណ​ទឹកប៊ិច​ត្រឹម​ជង្គង់ ដោយ​ទំនងជា​ជនបរទេស ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា រូប​គាត់​ជា​ជនជាតិ (​ចិន ជប៉ុន ឬ​កូរ៉េ​) អ្វី​អោយ​ច្បាស់លាស់​ឡើយ ។

បើ​តាម​ការ​បញ្ជាក់​ពី​បុរស​ជា​បុគ្គលិក​ផ្សារ​ទំនើប​អ៊ី​អន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​គាត់​ចេញពី​កន្លែងធ្វើការ​នៅ​ជាន់​ផ្ទាល់​ដី​ខាងក្រោយ ហើយ​ដើរ​ចេញ​ក្រៅ​ទៅ​កាន់​ចំណត​ម៉ូតូ​របស់​បុគ្គលិក ដើម្បី​ប្រមូល​លុយ​នៅ​ខាងក្រៅ ។ ពេល​នោះ​ក៏​ស្រាប់តែ ឭ​សំឡេង​សូ «​ក្ឌាំង​» រូប​គាត់​ក៏​ក្រឡេក​ងាក​រក​មើល​ក៏​បានឃើញ​កាបូបស្ពាយ​មួយ​ធ្លាក់​ពីលើ​មក​ដី​ខាងក្រោម ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បានឃើញ​កាបូបស្ពាយ​មួយ​ធ្លាប់​មក​ក្រោម​រួច​ហើយ​បុរស​ជា​បុគ្គលិក​ម្នាក់​ខាងលើ​ក៏​បាន​ងើយ​មើលទៅ​លើ​ផ្សារ​ក៏​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​កំពុង​តែ​ឡើងឈរ​លើ​បង្កាន់ដៃ​ចំណតរថយន្ត​នៅ​ជាន់​ទី​៤​លោត​ទម្លាក់​ខ្លួន​ចុះ​មក​ក្រោម​តាម​ក្រោយ​បណ្តាល​អោយ​បោក​ក្បាល​ទៅ​នឹង​បេតុង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត យ៉ាង​អាណោចអាធម៌​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​នគរបាល​ជំនាញ​ធ្វើ​កោសល​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ខាងលើ ដែល​គេ​សង្ស័យ​ជា​ជនបរទេស​ម្នាក់​នោះ ។ ដោយ​បានឃើញ​ថា «​រូប​គាត់​ពិតជា​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការ​លោត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​» ទើប​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​សាល​តម្កល់សព​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ