ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ និង​បន្លែ​អ្វីខ្លះ គួរ​ឈប់​ចិត្ត​សំបក

5 ឆ្នាំ មុន

ហេតុ​អ្វី​ទើប​អ្នក​គួរ​ឈប់​ចិត្ត​សំបក​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ចេញ ? នោះ​ក៏​ព្រោះតែ​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាពល្អ​ប្រសើរ​មាន​ផ្ទុក​នៅ​ក្នុង​សំបក ។ ប្រសិនបើ​អ្នក​ពិតជា​ចង់បាន​ប្រយោជន៍​ពេញលេញ​ពី​បន្លែ និង​ផ្លែ​ឈើ​មែន​នោះ អ្នក​គួរតែ​ឈប់​ចិត​សំបក​វា​ចេញ ហើយ​គ្រាន់តែ​លាង​សម្អាត​ដោយ​យកចិត្តទុកដាក់​ឲ្យ​បាន​ស្អាត​មុន​នឹង​ទទួលទាន​ជា​ការ​ស្រេច ។…

ហេតុ​អ្វី​ទើប​អ្នក​គួរ​ឈប់​ចិត្ត​សំបក​ផ្លែ​ឈើ និង​បន្លែ​មួយ​ចំនួន​ចេញ ? នោះ​ក៏​ព្រោះតែ​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាពល្អ​ប្រសើរ​មាន​ផ្ទុក​នៅ​ក្នុង​សំបក ។ ប្រសិនបើ​អ្នក​ពិតជា​ចង់បាន​ប្រយោជន៍​ពេញលេញ​ពី​បន្លែ និង​ផ្លែ​ឈើ​មែន​នោះ អ្នក​គួរតែ​ឈប់​ចិត​សំបក​វា​ចេញ ហើយ​គ្រាន់តែ​លាង​សម្អាត​ដោយ​យកចិត្តទុកដាក់​ឲ្យ​បាន​ស្អាត​មុន​នឹង​ទទួលទាន​ជា​ការ​ស្រេច ។ ប្រភេទ​នៃ​បន្លែ និង​ផ្លែ​ឈើ​ដែល​អ្នក​គួរ​ឈប់​ចិត​សំបក​ចេញ ៖

១.​ក្រូច ៖ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា សំបក​នៃ​ផ្លែក្រូច​មាន​ផ្ទុក​ទ្វេ​ដង​នៃ​វីតាមីន C ច្រើន​ជាង​នៅ​ក្នុង​សាច់​ក្រូច ។ រាង​កាយ​ត្រូវការ​វីតាមីន c ដើម្បី​សុខភាព​ស្បែក​, ឆ្អឹង និង​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ប្រសើរ ប៉ុន្តែ​ថា​តើ​អ្នក​អាច​ទទួលទាន​សំបក​ក្រូច​ដែល​មាន​រសជាតិ ល្វីង​ៗ​បាន​យ៉ាងណា​ទៅ ? មិន​ពិបាក​ឡើយ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កោស​សំបក​ក្រូច​ឲ្យ ល្អិត​ៗ រួច​បន្ថែម​វា​ក្នុង​អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន​ដូច​ជា សាឡាដ​, យ៉ា​អួរ និង​អាហារ​បង្អែម ផ្សេង​ៗ​ច្រើន​មុខ​ទៀត​ជា​ការ​ស្រេច ។

២. ផ្លែ​ប៉ោម ៖ ប្រមាណ​ជា​៥០​ភាគរយ​នៃ​ជាតិ​ស​សៃ​របស់​ផ្លែ​ប៉ោម គឺ​មាន​ផ្ទុក​នៅ​ក្នុង​សំបក​របស់​វា ។ សារធាតុចិញ្ចឹម ក៏​ដូច​ជា​វីតាមីន សំខាន់​ៗ​ផ្សេង​ទៀត​នៃ​ផ្លែ​ប៉ោម​ក៏​មាន​ក្នុង​សំបក​ផង​ដែរ​ដូច​ជា វីតាមីន A, C និង K ។ កុំ​ភ្លេច​ផង​ដែរ​ថា សំបក​ផ្លែ​ប៉ោម មាន​ផ្ទុក​នូវ​សារធាតុ quercetin ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ប្រសើរ​សម្រាប់​មុខងារ​ខួរក្បាល និង​សួត ។

៣.​ផ្លែ​គី​វី ៖ បើ​ទោះជា​សំបក​នៃ​ផ្លែ​គី​វី​មើលទៅ​មិន​អាច​ទទួលទាន​បាន ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​អាច​ទទួល​ទាន​វា​បាន​ធម្មតា ។ សំបក​នៃ​ផ្លែ​គី​វី​ងាយ​នឹង​រំលាយ​ណាស់ ហើយ​ថែម​ទាំង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ទៀត​ផង ! យោង​តាម​អ្នកជំនាញ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បរិមាណ​មួយ​ភាគ​ធំ​នៃ​វីតាមីន C និង flavonoids kiwis មាន​ផ្ទុក​នៅ​ក្នុង​សំបក ។ អ្វី​ដែល​សំខាន់​ត្រូវ​ប្រាកដ​ថា អ្នក​លាង​សំបក​ផ្លែ​ឈើ​នេះ​បាន​ស្អាត​សិន​មុន​នឹង​ទទួលទាន ។

៤. ផ្លែ​ចេក ៖ ធ្លាប់​ដឹង​ទេ​ថា សំបកចេក មាន​ផ្ទុក​ជាតិ​ស​សៃ​ច្រើន​ជាង​ក្នុង​សាច់​របស់​វា ? ក្រៅពី​ជាតិ​សរសៃ​​ហើយ​នោះ សំបកចេក ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lutein ជួយ​រក្សា​សុខភាព​ភ្នែក​ផង​ដែរ ។ ជ្រើសរើស​ផ្លែ​ចេក​ដែល​ទុំ​ខ្លាំង​ទើប​ងាយ​ទទួលទាន​ទាំង​សំបក ។ អ្នក​ក៏​អាច​យក​សំបកចេក​ទៅ​ស្ងោរ​, ចៀន ឬ​ដុត​មុន​នឹង​ទទួលទាន​ក៏​បាន ។

៥.​ដំឡូងបារាំង ៖ សំបក​ដំឡូងបារាំង​មាន​ផ្ទុក​បរិមាណ​នៃ​វីតាមីន C, B6, ម៉ា​ញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម និង​ជាតិ​ដែក មិន​ចាញ់​ក្នុង​សាច់​របស់​វា​ឡើយ ។

៦.​ត្រសក់ ៖ អ្នក​គួរ​ទទួលទាន​ត្រសក់​ទាំង​សំបក ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​បន្ថែម ក៏​ព្រោះ​សារធាតុចិញ្ចឹម សំខាន់​ៗ​ដូច​ជា វីតាមីន K , ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ dietary fiber មិន​ត្រឹមតែ​មាន​ផ្ទុក​ក្នុង​សាច់​ត្រសក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាននៅ​សំបក​ផង​ដែរ !

៧.​ការ៉ុត ៖ ធ្លាប់​ចាប់អារម្មណ៍​ឬ​អត់ថា​សំបក​ការ៉ុត​មាន​ពណ៌​ដូច​ទៅ​នឹង​សាច់​នៃ​បន្លែ​មើម​នេះ ? នោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន A, C និង​B6 ច្រើន​ដូច​គ្នា ។ ទោះជា​យ៉ាងណា អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា សារធាតុ phytonutrients មាន​ផ្ទុក​តែ​នៅ​ក្នុង​សំបក​ការ៉ុត​ប៉ុណ្ណោះ ហើយ​សារធាតុ​នេះ​ជួយ​ទប់ស្កាត់​ជំងឺមហារីក​, រារាំង​ការ​រលាក ផ្សេង​ៗ​ក្នុង​រាង​កាយ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ។

៨. ផ្លែ​ត្រប់វែង ៖ ពណ៌​ស្វាយ​ដិត​នៃ​សំបក​ផ្លែ​ត្រប់វែង គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ដែល​សំខាន់​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ ។ ពិត​ណាស់​សំបក​នៃ​បន្លែ​នេះ​មាន​ផ្ទុក​សារធាតុ nasunin កម្ចាត់​ទប់ស្កាត់​កោសិកា​មហារីក​នៅ​ក្នុង​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ទាំងមូល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ សំបក​ផ្លែ​ត្រប់វែង ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​មិន​ឲ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​រ៉ា​ឌី​កាល់​សេរី​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ