ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ប្រញាប់​ទៅ​ណា ពន្លះ​ប្រាវ​ទាំង​កណ្តាល​យប់​ខ្ទេច​អស់​២​ផ្ទាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បើករថយន្ត​មិន​បាន​ប្រយ័ត្ន​បាន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បើករថយន្ត​មិន​បាន​ប្រយ័ត្ន​បាន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AT -9268​បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​រ៉េ​ចង្កូត​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​ចំនួន​២​ផ្ទាំង ចំណែកឯ​រថយន្ត​បង្ក​វិញ​បណ្តាល​ឲ្យ​ខ្ទៀត​ទទឹង​ផ្លូវ និង​ដាច់​កាឡេ​ផ្នែក​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រថយន្ត​បង្ក​ខាងលើ បាន​បែក​ពោង​សុវត្ថិភាព​ដែល​មិន​បង្ក​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាម​ៗ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ខាងលើ បាន​ឡើង​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​គេចខ្លួន​បាត់​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​មក​ត្រួតពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ