ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នាពេញទំហឹង​ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​មួយ​គ្រឿង​បុកគ្នា​​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវ​លេខ​១២៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​មួយ​គ្រឿង​បុកគ្នា​​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ លើ​ផ្លូវ​លេខ​១២៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ (​ខ​) ស្រុក​កោះធំ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ថន ហូ​យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ កំពង់​សំបួរ​លើ ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល ១R-៨៨៣៥ ។

ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ២O-០៥៦២ បើកបរ​
ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ចរាចរណ៍​ស្រុក​កោះធំ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​អត់​កញ្ចក់ ហើយ​អ្នកបើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត
(​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​មក​ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្តាល​) លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​នោះ​ម៉ូតូ​បាន​បុក​ចំ​កង់​រថយន្ត​ខាងក្រោយ​ផ្នែក​ខាងស្តាំ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ រីឯ​រថយន្ត​បើក​ទៅ​មុខ​បាន​ប្រហែល​៣​គីឡូម៉ែត្រ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន ទុក​រថយន្ត​ចោល​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កំលាំង​ជំនាញ និង​កំលាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ បាន​បាញ់ថ្នាំ​សំគាល់​ចំណុច​បុក​គ្នា រួច​យក​ទាំង​រថយន្ត និង​ម៉ូតូ​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ