ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​ស្ទើរ​ទេ ម្ចាស់​បាន​ត្រឹមតែ​យំ និង​សោកស្តាយ​និយាយ​មិន​ចេញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​អស់ទាំង​ស្រុង និង​រាលដាល​ដល់​វាលស្មៅ​ដែល​នៅ​ជិត​នោះ​អស់​ប្រមាណ​២​ហិ​កតា​ផង​ដែរ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​អស់ទាំង​ស្រុង និង​រាលដាល​ដល់​វាលស្មៅ​ដែល​នៅ​ជិត​នោះ​អស់​ប្រមាណ​២​ហិ​កតា​ផង​ដែរ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ប្រភេទ​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹក​របស់​គ្រួសារ​ឈ្មោះ វ៉ា​ន់ ឡង អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហិប ពៅ អាយុ​២៤​ឆ្នាំ មុខរបរ​ដាំ​បន្លែ​លក់ មានកូន​ចំនួន​ម្នាក់​ក្នុង​បន្ទុក ។

លោក​បាន​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​របស់​ពួក​គាត់​នេះ​បាន​ធ្វើ​ខូចខាត​រួម​មានផ្ទះ​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ខូចខាត​ទាំងស្រុង​កង់​ចំនួន​០២​គ្រឿង ទូរទស្សន៍​ប្រភេទ LCD មួយ​គ្រឿង លុយ​ដុល្លារ​ចំនួន​១២០០​ដុល្លារ សម្ភារ​ផ្ទះបាយ និង​សំលៀក​បំពាក់​ខូចខាត​ទាំងស្រុង សំបុត្រ​កំណើត និង​ឯកសារ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន ហើយ​បាន​ឆាបឆេះ រាលដាល​ដល់​វាលស្មៅ និង ព្រៃ​ដែល​នៅ​ក្បែរ​ផ្ទះ​គាត់​អស់​ទំហំ​ប្រហែល​០២​ហិ​កតា​ផង​ដែរ ប៉ុន្តែ​ពុំ​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ទៀត​ឡើយ ។

មូលហេតុ​ម្ចាស់ផ្ទះ​មិន​នៅ​មាន​ក្មេង​ទៅ​លេង​ក្បែរ ហើយ​ប្រើ​ដែកកេះ​បង្កាត់ភ្លើង​លេង បណ្ដាល​ឲ្យ​ឆាបឆេះ​ជ​ញ្ចាំ​ង​ផ្ទះ ហើយ​ឆេះ​រាលដាល​តែ​ម្តង ។ ក្នុង​ពេល​កើតហេតុ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ប្រើប្រាស់​រថយន្ត​អស់​ចំនួន ០១ គ្រឿង បាញ់​ទឹក​ពន្លត់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​រហូត​ដល់​១៣ និង​៣០​នាទី ទើប​រលត់​អស់ទាំង​ស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ