ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ជាមួយនឹង​លោក​បង​ៗ​ចិន​ទាំង​៧​នាក់ និង​ម៉ា​ឡេ​ស៊ី​ម្នាក់​នៅ​ក្នុង​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​នគរបាល​មូលដ្ឋាន​បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​បាន​៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ក្នុង​នោះ​មាន​ចិន ៧​នាក់ និង​ម៉ា​ឡេ​ស៊ី​ម្នាក់ កាលពី​ថ្ងៃ​ទី​៤-៥…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​នគរបាល​មូលដ្ឋាន​បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​បាន​៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ក្នុង​នោះ​មាន​ចិន ៧​នាក់ និង​ម៉ា​ឡេ​ស៊ី​ម្នាក់ កាលពី​ថ្ងៃ​ទី​៤-៥ ខែមករា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​៨​នាក់​មាន​ទី​១-​ឈ្មោះ HUANG YISHUI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​អន​ឡាញ​, ទី​២-​ឈ្មោះ YANG TAO ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​អន​ឡាញ ២​នាក់​នេះ​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់​,​បារី​កញ្ឆា​ចំនួន​២៩​ដើម​, ម្សៅ​កញ្ចប់​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ។

ទី​៣-​ឈ្មោះ HUANG LONG JIE ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​អន​ឡាញ​, ទី​៤-​ឈ្មោះ YANG XUAN HUAN ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អន​ឡាញ ២​នាក់​នេះ​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​៨៥​កញ្ចប់​ក្នុង​នោះ​មាន​០២​កញ្ចប់​ធំ​, ថ្នាំ​ញៀន​គ្រាប់ MDMA ចំនួន​៣២​គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​សម្ភារ​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន ។

ទី​៥-​ឈ្មោះ CHU CHIN LIANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើការ​នៅ​ខារ៉ាអូខេ ស៊ី​អេ​ច ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់​, ម្សៅ​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៧​កញ្ចប់​, ថ្នាំ​ញៀន​គ្រាប់ MDMA ចំនួន​៣​គ្រាប់ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង ។

ទី​៦-​ឈ្មោះ DU TONG GANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​០៤​កញ្ចប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង​, ទី​៧-​ឈ្មោះ REN JIN XIN ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​អន​ឡាញ ។

​ទី​៨-​ឈ្មោះ DAI YONG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើក​អន​ឡាញ ២​នាក់​នេះ​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​២៨​កញ្ចប់​, ថ្នាំ​ញៀន​ប្រភេទ​ (WY) ​ចំនួន​២៨​គ្រាប់​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​២​គ្រឿង និង​សម្ភារ​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។ ក្រោយ​​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ