ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…ទ្រាំ​តាមកម្ម​ទៅ !

5 ឆ្នាំ មុន
  • ភ្នំពេញ

អាជ្ញាធរ​រាជធានី​ច្រើន​ជំនាន់​ហើយ​…​បាន​ហាម​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ…​រថយន្ត​យក្ស យី​ឌុ​ប​ជាដើម​…​មិន​ឱ្យ​បើកបរ​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ​ទេ​…​មាន​ពេលវេលា​ឱ្យបើកបរ គឺ​ពេល​យប់​…​ព្រោះ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ស្ទះចរាចរណ៍​ដែល​បញ្ហា​មួយ​នេះ​កំពុង​កកស្ទះ​គ្រប់​ផ្លូវ ។ ប៉ុន្តែ​បំរាម​ដែល​ជា​ច្បាប់​របស់​អាជ្ញាធរ​រាជធានី​…​តាម​ពិនិត្យ​មើលទៅ​…​មាន​តែ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​…​ស្រួល​មិន​ស្រួល​ចង់​ក្លាយជា​ក្រដាស់អនាម័យ​ទៀត​ផង ។ បានជា​មហាជន​មាន​ទស្សនៈ​ដូច្នោះ​…​ព្រោះ​ស្ទើរតែ​រាល់ថ្ងៃ​គេ​ឃើញ​រថយន្ត​យី​ឌុ​ប​…​ពេល​ខ្លះ​យី​ឌុ​ប​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​…​បើក​ទាំង​ថ្ងៃ​នៅ​លើ​ផ្លូវ​២៧១…​បត់បែន​ស្ទះចរាចរណ៍​រាប់​ម៉ោង​ក៏​មាន​ដែរ​…​ចេញពី​អតីត​ផែស្ងួត​មួយ​នៅ​តំបន់​បឹង​ទំពុន​ទាំង​កណ្តាល​ថ្ងៃ​តែ​ម្តង​។ កោត​ហ៊ាន​បើកបរ​ទៅ​កើត​…​ដែល​ច្បាប់​ហាម​ពេល​ថ្ងៃ​…​នៅ​តែ​មាន​អ្នក​បំពាន​…​នៅ​តែ​អត់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ឬ​មួយ​អ្នកបើកបរ​ស្ទាវ​ញៀន​ថ្នាំ​បានជា​ក្លាហាន​ម្លឹ​ង​ៗ ?…

អាជ្ញាធរ​រាជធានី​ច្រើន​ជំនាន់​ហើយ​…​បាន​ហាម​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ…​រថយន្ត​យក្ស យី​ឌុ​ប​ជាដើម​…​មិន​ឱ្យ​បើកបរ​ក្នុង​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ​ទេ​…​មាន​ពេលវេលា​ឱ្យបើកបរ គឺ​ពេល​យប់​…​ព្រោះ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ស្ទះចរាចរណ៍​ដែល​បញ្ហា​មួយ​នេះ​កំពុង​កកស្ទះ​គ្រប់​ផ្លូវ ។

ប៉ុន្តែ​បំរាម​ដែល​ជា​ច្បាប់​របស់​អាជ្ញាធរ​រាជធានី​…​តាម​ពិនិត្យ​មើលទៅ​…​មាន​តែ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​…​ស្រួល​មិន​ស្រួល​ចង់​ក្លាយជា​ក្រដាស់អនាម័យ​ទៀត​ផង ។

បានជា​មហាជន​មាន​ទស្សនៈ​ដូច្នោះ​…​ព្រោះ​ស្ទើរតែ​រាល់ថ្ងៃ​គេ​ឃើញ​រថយន្ត​យី​ឌុ​ប​…​ពេល​ខ្លះ​យី​ឌុ​ប​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​…​បើក​ទាំង​ថ្ងៃ​នៅ​លើ​ផ្លូវ​២៧១…​បត់បែន​ស្ទះចរាចរណ៍​រាប់​ម៉ោង​ក៏​មាន​ដែរ​…​ចេញពី​អតីត​ផែស្ងួត​មួយ​នៅ​តំបន់​បឹង​ទំពុន​ទាំង​កណ្តាល​ថ្ងៃ​តែ​ម្តង​។

កោត​ហ៊ាន​បើកបរ​ទៅ​កើត​…​ដែល​ច្បាប់​ហាម​ពេល​ថ្ងៃ​…​នៅ​តែ​មាន​អ្នក​បំពាន​…​នៅ​តែ​អត់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ឬ​មួយ​អ្នកបើកបរ​ស្ទាវ​ញៀន​ថ្នាំ​បានជា​ក្លាហាន​ម្លឹ​ង​ៗ ?

ទស្សនៈ​ខ្លះ​និយាយ​ថា​…​អាណិត​ជាងគេ​ប៉ូលិស​ចរាចរ​ដែល​មិន​ហ៊ាន​បង្ក្រាប​…​ព្រមទាំង​អាណិត​ជាងគេ​និង​កាន់តែ​អាណិត​ទៀត​…​គឺ​អំណាច​លោក​អភិបាល​រាជធានី​…​ដែល​ដាក់​អំណាច​ចុះ​ទៅ​…​អត់​មាន​ប្រសិទ្ធ​ភាព។

កាន់តែ​អាណិត​ទៀត​…​គឺ​អភិបាល​ខណ្ឌមានជ័យ​…​ព្រោះ​ចំណតរថយន្ត​ធុន​យក្ស​ស្ថិត​នៅ​ក្នុង​អាណាចក្រ​ខណ្ឌមានជ័យ​…​អំណាច​ត្រឹម​អភិបាល​ខណ្ឌ​ធ្វើ​ម៉េច​បាន​ទៅ ?

មតិ​ខ្លះ​ថា​…​បើ​រាំង​ខ្ទប់ ឬ​បញ្ជា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​មិន​បាន​ទេ​…​មាន​តែ​ទ្រាំ​តាម​កម្ម​ទៅ​…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ