ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​ផ្អើល​​ម៉េច​កើត​…​​បើ​ឃើញ​ឡាន​ពេទ្យ​​ផ្ទុក​​សព​​មនុស្ស​​ចោល​​ក្នុង​​​វត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការប្រទះ​ឃើញ​រថយន្តរួមទាំងសាកសព​មនុស្ស​មាន​រុំ​ថង់ប្លាស្ទិកក្នុងរថយន្តចតចោលនៅក្បែរ​ចេតិយ៍​​ បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី​០៧ មករា នេះ ស្ថិត​ក្នុងវត្ត​«​តាំង​កសាង​ខាងត្បូង»ក្នុងភូមិចំការឪឡឹក សង្កាត់​កាកាប២…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការប្រទះ​ឃើញ​រថយន្តរួមទាំងសាកសព​មនុស្ស​មាន​រុំ​ថង់ប្លាស្ទិកក្នុងរថយន្តចតចោលនៅក្បែរ​ចេតិយ៍​​ បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី​០៧ មករា នេះ ស្ថិត​ក្នុងវត្ត​«​តាំង​កសាង​ខាងត្បូង»ក្នុងភូមិចំការឪឡឹក សង្កាត់​កាកាប២ ខណ្ឌពោធិ៍សែន​ជ័យ ដោយ​​ម្នាក់​ៗ​​សង្ស័យ​ថា អាច​ជា​​ករណីសម្លាប់រួចយក​ឡាននិងសព​ប្លុងចោលនៅទីនេះ ។

សេចក្តីរាយការណ៍បន្តថា អ្វី​នឹកស្មានមិន​ដល់ នៅពេល​​ពេលដែលកំពុងភ្ញាក់​ផ្អើលខ្លាំង​​ ក៏​បាន​លេច​មុខ​បុរស​ម្នាក់មក​​អះអាង​ថា ជា​ម្ចាស់ឡាននិងជាអ្នក​ដឹកសាកសព​​មក​កាន់​វត្តនេះ តាំងពីម៉ោង​០២អធ្រាត្រ​ម្ល៉េះ​ដើម្បី​បូជា ។ ប្រភពបន្តថា ប៉ុន្តែ​ពេលបើក​រថយន្តមកដល់​វត្ត ​មិនបានជួបលោកតាអាចារ្យ ហើយ​​ក៏ងងុយ​ផង​បាន​​ទុក​រថយន្ត​ និងសាកសពសិនហើយបានទៅ​ដេក​រហូតដល់ម៉ោងដែលភ្ញាក់​ផ្អើលនេះ ។

ទោះបីជាយ៉ាងណា នៅមិនស្គាល់ឈ្មោះ​អ្នកបើកបររូបនេះទេ ដោយភ្លាមៗត្រូវ ​សមត្ថ​កិច្ចឃាត់ខ្លួន​យក​ទៅ​សាកសួរបន្ថែម​នៅប៉ុស្តិ៍​ ទើបបានដឹងរឿងរ៉ាវ​ច្បាស់ ។

បុរសខាងលើបាននិយាយថា សាកសព​​គឺបានស្លាប់​នៅ​ក្នុងហេតុការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​​មួយ​កាល​ពី​យប់​ស្ថិតនៅ​ចំណុច​មុខវត្ត​ជ្រោយអំពិល ។ ហើយរូបគេជាអ្នក​ដឹកសាកសព​បានទៅយក ដោយ​មាន​លិខិត​ស្នាមត្រឹមត្រូវផងដែរ (លិខិតមកបង្ហាញសមត្ថកិច្ចដែរ) ។​

សាកសព​គឺមាន​​​ឈ្មោះ រស់​ ចាន់​វាសនា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​កំពង់ត្រឡាច ស្រុក​លំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG-4433 ហើយក៏ជួបគ្រោះថ្នាក់​រហូតដល់ស្លាប់តែម្តង ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ