ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានមុខ​របរ​ហើយ​តែ​អត់​កាក់កប បែកគំនិត​រក​កន្លែង​ចូល​គុក​ឃើញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​មានមុខ​របប​រៀង​ៗ​ខ្លួន​មិន​កាកកប​នាំ​គ្នាជួញដូរ​គ្រឿង​ញៀន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមាន​ជ័យ​​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​៤​នាក់​ទី​១-​ឈ្មោះ សៀ​ក ហេង ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​មានមុខ​របប​រៀង​ៗ​ខ្លួន​មិន​កាកកប​នាំ​គ្នាជួញដូរ​គ្រឿង​ញៀន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមាន​ជ័យ​​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​៤​នាក់​ទី​១-​ឈ្មោះ សៀ​ក ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជួសជុល​រថយន្ត​, ទី​២-​ឈ្មោះ ឡា​ច ផល្លា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាងដែក​, ទី​៣-​ឈ្មោះ សោម គឹ​ម​ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាងកាត់ដេរ​, ទី​៤-​ឈ្មោះ នី ផា​ន់​ណូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បុគ្គលិក​អន​ឡាញ ជនសង្ស័យ​រស់នៅ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវ​ជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​៤​នាក់ និង​រឹបអូស​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹកកក ចំនួន​១​ថង់​តូច ស្មើ​៥១,០២​ក្រាម និង​រថយន្ត​១​គ្រឿង​ធុន​កាំ​ម៉ា​រី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ក្រហម និង​ទូរស័ព្ទ​៤​គ្រឿង ចិ​ញ្ជៀ​ន​ផ្លា​ទី​ន​២​វង់ នាឡិការ​ដៃ​១​គ្រឿង ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ទន្សាយ​អើត ស្ថិត​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន និង​មធ្យោបាយ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​តាម​ចម្លើយ​សារភាព​មូលហេតុ​ដែល​ពួក​គេ​ជួញដូរ​គ្រឿង​ញៀន​​ព្រោះ​មានមុខ​របរ​ហើយ​មិន​កាក់កប​ទើប​នាំ​គ្នាំ​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ