ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពសម្រេច តែត្រូវម្ចាស់ដឹងខ្លួនទាន់​ទាញធ្លាក់ពីលើម៉ូតូ​…នាំចូលប៉ុស្តិ៍​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS Max ពី​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច ក៏​ត្រូវ​បានកម្លាំង​ល្បាត​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone XS Max ពី​បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច ក៏​ត្រូវ​បានកម្លាំង​ល្បាត​ប៉ុស្តិ៍​ទន្លេបាសាក់​ប្រទះ​ឃើញ និង​ធ្វើការ​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា នៅ​តាម​បណ្ដោយ​ផ្លូវ​៣១២ កែង​នឹង​ផ្លូវ សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ឡេ​ង ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​យួន សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ lim cha yee ភេទ​ប្រុស ជា​ជនជាតិ​សិង្ហ​បុរី ស្នាក់​នៅ​ខុន​ដូ​ទ្រី​លាម បន្ទប់​លេខ​8A ផ្លូវ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ទើបតែ​ចេញពី​ខុន​ដូ​ដែល​ជា​កន្លែង​ស្នាក់​នៅ រួច​ដើរ​តាម​ផ្លូវ​៣១២ និង​មាន​កាន់​ទូ​ស័ព្ទ​មួយ​គ្រឿង​នៅ​នឹង​ដៃ ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្ម​ភាព​ឆក់​​ទូរស័ព្ទ​​ពី​ដៃ​របស់​គាត់​បាន​សម្រេច ហើយ​គាត់​ដឹងខ្លួន​ទាន់​ក៏​ចាប់ដៃ​ជនសង្ស័យ​ជាប់ បណ្តាល​អោយ​ធ្លាក់​ពីលើ​ម៉ូតូ រីឯ​ទូរស័ព្ទ​ក៏​ធ្លាក់​បណ្តាល​អោយ​បែក​ខ្ទេច ។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ ក៏​ធ្វើការ​ដេញចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​តែ​ម្តង ចំណែក​បក្ខពួក​របស់​ជនសង្ស័យ​ផ្សេង​ទៀត រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ