ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ,ឋានៈ និង​កិត្តិយស លោក​ចោល​អស់​ក្នុង​បន្ទប់​ខារ៉ាអូខេ​តែ​១​​យប់​…!

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ នៅ​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​៥ មក​រា នៅ​ហាង​ខារ៉ា អូខេ​យីហោ​ «វីឡា» ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ នៅ​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​៥ មក​រា នៅ​ហាង​ខារ៉ា អូខេ​យីហោ​ «វីឡា» ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយសារតែ​ឧកញ៉ា​ម្នាក់​ឈ្មោះ វ៉​ន ប៊ុ​ន​ថៃ ហៅ​ឧកញ៉ា​ថៃ អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​នៅ​ក្នុងស្រុក​អូរ​រាំង​ឪ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​បម្រើ​ខារ៉ា​អូខេ ក្នុង​បន្ទប់​លេខ​៦៦៦៦ យ៉ាង​អមនុស្សធម៌​គួរ​ឱ្យ​ថ្កោលទោស ហើយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​និង​នគរបាល បាន​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួន​មក​សួរនាំ​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់ ក្នុង​អាកា​រៈ​ស្រវឹង​​លិច​ថ្លើម ដោយ​ត្រូវ​សមត្ថកិច្ច​ក្រៀក​ឱប​ពីក្រោយ​ចាប់​បណ្តើរ ។

តាម​មន្ត្រី​អាវុធហត្ថ​ក្រុង​កំពង់ចាមមួយ​រូប​ សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើងនៅ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​ខាងលើ លោក​មេបញ្ជាការ​អាវុធហត្ថ​បាន​បញ្ជា​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ក្នុង​ពេល​ដែល​បាន​ចុះ​ទៅ​ដល់​នោះ បានឃើញ​ឧកញ៉ា​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​កើតហេតុ ហើយ​ក៏​ត្រូវ​បាន​​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​មក​នាំ​ខ្លួន​ក្រៀក​ឱប​ពីក្រោយ​នាំ​ដាក់​​​តាម​រថយន្ត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។

មន្ត្រី​កង​រាជ​អាវុធ​រូប​នោះ​បាន​ប្រាប់​បន្ត​ថា ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង​ខារ៉ាអូខេ​តែ​ម្តង​គឺ​ជ្រួល ។ ជាមួយ​នោះ ​ក៏​មាន​ក្រុម​អ្នក​សារព័ត៌មាន​ច្រើន​នាក់​ បាន​មក​តាម​ប្រមាញ់​រូបភាព​ជាក់ស្តែង​របស់​លោក​ឧកញ៉ា​ស្រវឹង​ធ្លាក់​ភ្នែក​ខាងលើ​ផង​ដែរ ។ ម្ចាស់​ហាង​ខារ៉ាអូខេ​បាន​និយាយ​ថា ចាប់ តាំងពី​បើកហាង​មក​ពុំ​ធ្លាប់​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​បែប​នេះ​ទេ មិន​ដែល​មាន​អ្នក​ថ្លើម​​ធំ​មក​អុកឡុក​ទេ គឺ​ទើប​កើតឡើង​ម្តងនេះ​ ដោយ​ឧកញ៉ា​ថៃ​ បាន​បង្ក​ហិង្សា​លើ​អ្នកបម្រើ​ជានា​រី​ភេទ​នៅ​ក្នុង​ខារ៉ាអូខេ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៦ មក​រា ២០១៩ តាម​ដំណឹង​ឧកញ៉ា​រូប​នោះ មិន​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ ដោយ​កម្លាំង​នគរបាល​ឃុំខ្លួន​ទុក​ម្តុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

នារី​ឈ្មោះ ចាន់ ហួយ បាន​បំភ្លឺ​ថា ​យប់​ថ្ងៃ​កើតហេតុ​ទី​៥ មក​រា ២០១៩ ឧកញ៉ា​ម្នាក់​នេះ ​បាន​ចូល​មក​ផឹកស៊ី​ក្លែម​ខារ៉ាអូខេយ៉ាង​សប្បាយ​ជាមួយ​អ្នក​ហែហម​ជា​ច្រើន​នាក់ ។ បន្ទាប់​មក ​ដោយសារ​ឧកញ៉ា​រូប​នេះ​លូក​លាន់​ស្ទាបអង្អែល​មក​លើ​នារី​បម្រើ​ ដោយ​ប្រើ​ដៃ​រវាម​ដូច​ដៃ​ម៉ឹក ។ នាង​ថា ដោយសារ​នាង​ចេះ​តែ​រើបម្រះ ដៃ​ម៉ឹក​របស់​គាត់​ បាន​ចាប់​ទាញ​ផ្តាច់​ឡេវអាវ ធ្វើ​ឱ្យ​នាង​បាន​រត់​ចុះ​ទៅ​ជាន់​ក្រោម​បាត់ ។ ចំណែក​រូប​នាង​វិញ​ដែល​នៅ​ទីនោះ​ដែរ ដោយសារ​ឧកញ៉ា​រូប​នេះ​ខឹង ក៏​បាន​ចាប់​ខោក​ក្បាល​ និង​បោច​សក់​នាង អូស​បញ្ច្រាស បណ្តាល​ឲ្យ​មានការ​ឈឺចាប់​រហូត​ដល់​នាង​ស្រែកយំ ។

ថៅកែ​ហាង​ខារ៉ាអូខេ​វីឡា ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា ២០១៩ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​បាន​ចុច​ចូល​ជា​ច្រើន​លើក តែ​មិន​មាន​អ្នក​ណា​លើក​ទទួល​នោះ​ទេ ។ លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា​ថា ករណី​ខាងលើ​នេះ រូប​លោក​កំពុង​តែ​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​បញ្ជូន​មក​ឲ្យ​រូប​លោក​ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។
ឧកញ៉ា​ថៃ​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់ មាន​ទីលំនៅ​ស្រុក​អូរ​រាំង​ឪ ។ ក្នុង​ករណី​មួយ​នេះ ចាំ​មើល​តើ​ឈាន​ទៅ​ដល់​កម្រិត​ណា​ទៀត ។

បាន​កត់សម្គាល់​ឃើញ​ថា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កន្លង​មក​មិន​ដែល​ចិត្តអាក្រក់​ដាក់​អ្នកកាសែត​ទេ ។ ប៉ុន្តែ​ប្លែក​ណាស់​ម្ចាស់​ថ្លៃ​… ​ពេល​នាំ​ខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​ឈ្មោះ​ថៃ​ ចូល​ស្នងការដ្ឋាន ស្រាប់តែ​លោក​ប៉ូលិស​ឃី​សយាម នៅ​ច្រក​ទ្វារ​ចូល​លែង​ស្គាល់គ្នា​ឯង​អ្នកកាសែត​តែ​ម្តង​…​លែង​ល្អជា​មួយ​គ្នា​ឯង​…​ទំនង​ដូច​ជួយ​ការពារ​លាក់បាំង​ឱ្យ​ឧកញ៉ា​ថៃ​ទេ​ដឹង ? យ៉ាងណា​ក៏​ដោយ បើ​មាន​ព័ត៌មាន​ប្លែក​បែប​ណា យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ