ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១៥​នាក់ របួសធ្ងន់​ស្រាល​៤៣​នាក់ ត្រឹម​រយៈពេល​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៥​ដល់​៦ ខែមករា ឆ្នាំ​២០១៨​កើត​ឡើង​​២៣​លើក​(​យប់​១១​លើក​) ស្លាប់​១៥​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​៣០​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​៥​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៥​ដល់​៦ ខែមករា ឆ្នាំ​២០១៨​កើត​ឡើង​​២៣​លើក​(​យប់​១១​លើក​) ស្លាប់​១៥​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​៣០​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​៥​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១៣​លើក​ស្លាប់​១១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​២​នាក់​, ប្រជែង​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​១៥​នាក់ : ម៉ូត​១០​នាក់​(​មិន​ពាក់មួក​៥​នាក់​) រថយន្ត​តូច​៣​នាក់​,​ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៧​លើក​ស្លាប់​៦​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​ថ្មើរជើង ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៩​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​, រថយន្ត​ធំ​៧​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​, រថយន្ត​តូច​១២​លើក​, រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក ,​ផ្លូវ​ខេត្ត​៩​លើក​, ផ្លូវលំ​៦​លើក ។

ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់​, ភ្នំពេញ​៤​លើក​ស្លាប់​៣​នាក់​របួស​៧​នាក់​, ខេត្តកំពង់ស្ពឺ​៣​លើក ស្លាប់​២​នាក់​របួស​៥​នាក់​, ខេត្តស្ទឹងត្រែង​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តស្វាយរៀង​១​លើក​ស្លាប់​២​នាក់​របួស​៤​នាក់​, ខេត្តបាត់ដំបង​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​,​ ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តពោធិ៍សាត់​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ