ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​ភ្ជាប់ពាក្យ​ទៅ​ហើយ បែរជា​គ្រោះ​មក​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​២​នាក់​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៅ​ហើយ​បាន​រង​របួស ព្រមទាំង​នារី​ម្នាក់​ទៀត​រង​របួស ខណៈ​អ្នក​ទាំង​៣​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​និង​រថយន្ត​ដែល​បើក​ដោយ​នារី​វ័យក្មេង​ម្នាក់​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន កាលពី​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​១៩៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​២​នាក់​ជិត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទៅ​ហើយ​បាន​រង​របួស ព្រមទាំង​នារី​ម្នាក់​ទៀត​រង​របួស ខណៈ​អ្នក​ទាំង​៣​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​និង​រថយន្ត​ដែល​បើក​ដោយ​នារី​វ័យក្មេង​ម្នាក់​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន កាលពី​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​១៩៣ កែង​និង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​សម្តី​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​៣​នាក់​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1W9526 ធ្វើ​ដំណើរ​ចេញពី​ធ្វើការ​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម គោលបំណង​ទៅ​អ្នក​លឿង ដើម្បី​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ព្រឹកស្អែក ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​គួរសម​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះ ស្រាប់តែ​មាន​នារី​វ័យ​ម្នាក់​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX 0719 ធ្វើ​ដំណើរ​តាម​ផ្លូវ​១៩៣ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​ពួក​គេ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទាំង​ម៉ូតូ និង​មនុស្ស​ទៅ​លើ​ផ្លូវ​មួយ​ចំហៀង​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​បុរស​ម្នាក់​និង​នារី​ម្នាក់​ដែល​មាន​គំរោង​ភ្ជាប់ពាក្យ​នៅ​ព្រឹកស្អែក​រង​របួស​បាក់ជើង​ខាងឆ្វេង​សន្លប់​ស្តូក​ទាំង​២​នាក់ និង​ត្រូវ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន​ភ្លាម ។ ចំណែក​រូបគេ​នាង​ដែល​អង្គុយ​ខាងក្រោយ​រង​របួស​តិចតួច មិន​បាន​ទៅ​មន្ទី​ពេទ្យ​នោះ​ទេ គឺ​គ្រាន់តែ​បាត់​ទូរស័ព្ទ​ម៉ាក់ OPPO ដែល​ទើបនឹង​ទិញ​ព្រឹក​មិ​ញ​បាន​បាត់​ហើយ ។

ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ និង​បែក​កញ្ចក់​ខាង​មុខ ដែល​បើក​ដោយ​នារី​វ័យក្មេង​បាន​និយាយ​ថា ខាង​ម៉ូតូ​ជិះ​អត់​គោរព​ភ្លើងស្តុប ទើប​បណ្ដាល​ឱ្យ​បុក​រថយន្ត​របស់​នាង ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ ព្រោះតែ​ភាគី​ទាំង​សង្ខាង​ប្រកែក​រក​ត្រូវ​រៀង​ៗ​ខ្លួន​ដូច្នេះ ទើប​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ