ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ដើរ​អួត​ក្តែ​ង​ៗ​ពេញ​ភូមិ «​អស់​តែ​ម្នាក់​6000$ មក​ដេក​ផ្ទះ​វិញ​យ៉ាង​រំភើយ​» !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីលេចឮព័ត៌មានករណីដោះលែងជនសង្ស័យជាចោរលួចម៉ូតូ២នាក់អោយមានសេរីភាពវិញនោះ អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា រឿងលែងជនសង្ស័យគឺព្រះរាជអាជ្ញាធ្វើតាមការស្នើសុំរបស់លោកស្នងការ…

ខេត្តកំពង់ស្ពឺ ៖ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីលេចឮព័ត៌មានករណីដោះលែងជនសង្ស័យជាចោរលួចម៉ូតូ២នាក់អោយមានសេរីភាពវិញនោះ អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា រឿងលែងជនសង្ស័យគឺព្រះរាជអាជ្ញាធ្វើតាមការស្នើសុំរបស់លោកស្នងការ ។

នៅក្នុងសេចក្តីថ្លែងការណ៍ លេខ ២៧ ស.ថ.ក/០១៩ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ របស់សា​លា​​ដំបូងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត​កំពង់ស្ពឺបានផ្ញើរបាយការណ៍លេខ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំឲ្យព្រះរាជអាជ្ញាដោះលែងជនសង្ស័យជាចោរប្លន់ទាំង២នាក់នោះវិញ ព្រោះគ្មានភស្ថុតាងដាក់បន្ទុក ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តទើបលោកស្រីព្រះរាជអាជ្ញាសម្រេចឲ្យដោះលែងជនសង្ស័យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយចារលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តគឺតម្រូវឲ្យនគរបាល​​ ៖ ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តតាមនីតិវិធី, ត្រូវមានអ្នកធានាច្បាស់លាស់, ឲ្យធ្វើកិច្ចសន្យាមិនប្រព្រឹត្តខុសច្បាប់ ។ បើយោងតាមសេចក្តីថ្លែងការណ៍គឺបានបញ្ជាក់ថា ការសម្រេចអោយជនសង្ស័យបានត្រឡប់ទៅផ្ទះគឺលោកស្រី ចាត សូរស្មី ឯក​ភាព​តាមលោកស្នងការស្នើសុំ ព្រោះមិនមានភស្ថុតាងដាក់បន្ទុក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោកឧត្តមសរនីយ៍ទោសមសាមួនស្នងការនញរបាលខេត្តបានប្រាប់​ថា ជាករណីសង្ស័យព្រោះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅស្រុកឧដុង្គមានករណីបាត់រថ​យន្តមួយបានកើតឡើងនៅថ្ងៃទី២ នោះសមត្ថកិច្ចស្រុកក៏បានសុំគោលការណ៍ដើម្បីឃាត់ខ្លួនជនសង្ស័យ​នៅពេលឃាត់បានលោកក៏រាយការណ៍ជូនលោកស្រីព្រះរាជអាជ្ញាដើម្បីនាំខ្លួនមកធ្វើការ​សាក​សួររហូតដល់ថ្ងៃទី៣ មករា សមត្ថកិច្ចនៅតែរកមិនឃើញតម្រុយណាមួយពាក់ព័ន្ធនឹងករណី​​បាត់ឡានកាលពីថ្ងៃទី១ មករា នោះទេ ។

លោកស្នងការបន្តថា ក្រោយស្តាប់ចម្លើយរបស់ជនសង្ស័យរួចមកជំនាញក៏បានធ្វើរបាយការណ៍ដាក់ជូនលោកស្រីព្រះរាជអាជ្ញាដោយស្នើសុំអោយជនសង្ស័យបានត្រឡប់ទៅផ្ទះវិញ ក្នុងនោះលោកស្រីព្រះរាជអាជ្ញាក៏បានឯកភាពដោយតម្រូវអោយមានលក្ខខណ្ឌដូចក្នុងសេចក្តីថ្លៃការណ៍ ។ ចំណែកឯរឿងដែលលេចឮថា ប្រពន្ធជនសង្ស័យចំណាយលុយអស់រាប់ពាន់ដុល្លារដើម្បីបានប្តីត្រឡប់ទៅផ្ទះវិញនោះមិនមានពាក់ព័ន្ធជាមួយសមត្ថកិច្ចរបស់លោកឡើយ រឿងនេះលោកសូមបដិសេធទាំងស្រុង ។

បើតាមមន្ត្រីបំរើការនៅអយ្យការអមសាលាដំបូងមួយរូបដែលដឹងរឿងបានបង្ហើបថា ជាធម្មតានីតិវិធីកាលណាឃាត់ជនសង្ស័យណាមួយសមត្ថកិច្ចក៏ត្រូវរាយការណ៍មកព្រះរាជអាជ្ញាដើម្បី​យក​មក​សាកសួរ ហើយនៅពេលសាកសួររកមិនឃើញមានជាប់ពិរុទ្ធនោះ ខាងសមត្ថកិច្ចត្រូវធ្វើរបាយ​ការណ៍មួយស្នើសុំអោយជនសង្ស័យបានត្រឡប់ទៅផ្ទះវិញ នេះជានីតិវិធីច្បាប់អត់មានអ្វីខុស​នោះទេ ។

សូមជម្រាបជូនថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបន្ទាប់ពីសមត្ថកិច្ចសង្ស័យពាក់ព័ន្ធល្មើសលួចឡាន ហើយក្រោយពីសាកសួរមិនមានពាក់ព័ន្ធទើបស្នើសុំអោយត្រឡប់ទៅផ្ទះវិញ ។ អ្វីដែលជាការចាប់អារម្មណ៍​គឺនៅពេលប្តីមានសេរីភាពប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយ​អួត​ក្តែងៗ​ប្រាប់អ្នកស្រុកខ្លួនថា ចំណាយលុយអស់តែម្នាក់៦០០០ដុល្លារទើបចេញមកផ្ទះវិញ ។

សូមរំលឹកថា ក្រុមជនសង្ស័យទាំង២នាក់ខាងលើត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើសលួចដោយជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្នុងការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចដកហូតវត្ថុតាងពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមានរថយន្តចំនួន១គ្រឿង, ប្រដាប់កឹបផ្លាកលេខចំនួន១, កូនសោរឡានចំនួន៧ និងម៉ូតូម៉ាក​សេ​១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ