ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រត់គេចអស់​ជិត១ខែ នឹក​ស្មានថា​បាន​រួចខ្លួន​គ្មាន​អ្នកដឹង ទីបំផុត​អស់លក្ខណ៍ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​ស្ត្រី​ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន​ម្នាក់ យក​បាន​ម៉ូតូ​១​គ្រឿង ​និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​បាន​សម្រេច បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ដោយ​នឹក​ស្មានថា​បាន​រួចខ្លួន​មិន​មាន​នរណា​ដឹង​នោះ​ទេ ។ ទីបំផុត​ក្រោយ​ពី​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​រយៈពេល​ជាង​២០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​កម្លាំង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​ស្ត្រី​ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន​ម្នាក់ យក​បាន​ម៉ូតូ​១​គ្រឿង ​និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​បាន​សម្រេច បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ដោយ​នឹក​ស្មានថា​បាន​រួចខ្លួន​មិន​មាន​នរណា​ដឹង​នោះ​ទេ ។ ទីបំផុត​ក្រោយ​ពី​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​រយៈពេល​ជាង​២០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​កម្លាំង នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​តែ​ម្ដង​។

ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ សំណាង វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ គុណ រិ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​អូរ បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៣-​ឈ្មោះ សុខ ធា​រ័​ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៤-​ឈ្មោះ ទុំ សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ទួល សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​វន គឹ​ម​ហៀ​ង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា អំពើ​ប្លន់​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រ​សាំ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​តែ​ម្នាក់ឯង​ចេញពីផ្ទះ​ក្នុង​បំណង​ទៅ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ជិត​ផ្លូវ​រថភ្លើង ក៏​បាន​ជួប​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​ជិះ​ម៉ូតូ​២​គ្រឿង ។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​ស្ត្រី​រង​គ្រោះ​ខាងលើ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៨៤៩៧ និង​ទូរស័ព្ទ​ដៃ​ម៉ាក iphone 6 plus និង​ទូរស័ព្ទ​ម៉ាក​ណូ​គា​១​គ្រឿង បាន​សម្រេច បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេ​តុ​ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ដើម្បី​ឲ្យ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​អន្តរាគមន៍​ស្វែងរក​ក្រុម​ជនសង្ស័យ ហើយ​នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​២០​ថ្ងៃ​ប៉ុណ្ណោះ ទីបំផុត​នគរបាល​បាន​កំណត់​បាន​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ខាងលើ រហូត​ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​បាន​តែ​ម្តង និង​នាំ​យក​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ