ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​៣​កន្លែង​នេះ​ពិតជា​សំខាន់ សម្រាប់​ពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​ទៅ​ផ្សារណាត់​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង​៣​កន្លែង​ដែល​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​ទៅ​ផ្សា​ណាត់​ថៃ ជាប់​ជាយ​ដែន ក្នុង​១​ថ្ងៃ​រាប់រយ​នាក់ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ឈម​ភាគី​ថៃ​ផ្សារ​គោក​ស៊ូ​ង ស្ថិត​ឃុំ​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤…

ខេត្តបន្ទាយមានជ័យ ៖ ច្រករបៀង​៣​កន្លែង​ដែល​ប្រជាពលរដ្ឋ​ចេញចូល​ទិញ​ទំនិញ​ទៅ​ផ្សា​ណាត់​ថៃ ជាប់​ជាយ​ដែន ក្នុង​១​ថ្ងៃ​រាប់រយ​នាក់ ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ឈម​ភាគី​ថៃ​ផ្សារ​គោក​ស៊ូ​ង ស្ថិត​ឃុំ​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩ ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ មាន​១-​ច្រករបៀង (​អូរ​បី​ជាន់​) គ្រប់គ្រង​ដោយ​លោក​អនុសេនីយ៍ឯក មាន សា​លួ​ន ជា​កម្លាំងយោធា​យោធភូមិ​ភាគ​ទី​៥ ស្ថិត​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ២- ច្រករបៀង​(​ជោគជ័យ រឺ​ណ​ង​ចាន់​) គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ទោ អ៊ុ​ន ចាន់ មេបញ្ជាការ​រង​ការពារ​ព្រំដែន​គោ​គ​លេខ​៥០៣ ស្ថិត​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ៣- ច្រករបៀង​តំបន់​ប្រាំ​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ត្រី អ៊ិ​ន ថុ​ល មេបញ្ជាការ​ល្បាត​ចំណុះ​បញ្ជាការ​រង​ការពារ​ព្រំដែន​គោ​គ​លេខ​៥០៣ ស្ថិត​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ដែល​ជា​ពលរដ្ឋ​ចេញចូល​ទៅ​ថៃ​តាម​ច្រក​អូរ​បី​ជាន់​នេះ គឺជា​រៀងរាល់ថ្ងៃ​សុក្រ ក្នុង​១​ស​ប្តា​ហ៍ មាន​១​ថ្ងៃ ដែល​បើក​អោយ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ផ្សារណាត់​ថៃ គឺ​ផ្សារ​គោក​ស៊ូ​ង ស្ថិត​ស្រុក​តា​ប្រ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​ចូល​ទៅ​ទិញ​ទំនិញ​មាន​សម្ភារ​ប្រើប្រាស់ និង​ជី​កសិកម្ម​គ្រឿង​បរិភោគ ក្រោយ​ពេល​ទិញ​ទំនិញ​បាន​ហើយ​ដឹក​ចូល​មក​វិញ ត្រូវ​បាន​បង់លុយ​អោយ​កម្លាំង​ឈរជើង​ច្រក​តាម​ទំនិញ​តិច​ច្រើន មានរ​ម៉ក​កង់​បី គោ​យន្ត​កន្ត្រៃ រថយន្ត​១​គ្រឿង បង់លុយ​១០.០០០​ទៅ​១៥.០០០​រៀល ។

លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​គោក​លេខ​៥០៣​បាន​ប្រាប់​ថា ច្រក​អូរ​បី​ជាន់​ដែល​បើក​អោយ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ផ្សារណាត់​ថៃ​ជាប់​ព្រំដែន​នេះ គឺជា​ការ​ស្នើរ​សុំ និង​សំណុំ​ពរ​ពី​ប្រជាពលរដ្ឋ ហើយ​យោធភូមិ​ភាគ​ទី​៥ រួម​ជាមួយ​អាជ្ញាធរ​និង​ភាគី​ថៃ​បាន​បើក​អោយ​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​ចេញចូល​ទៅ​ផ្សារណាត់​ថៃ​ជាប់​ជាយ​ដែន​ក្នុង​១​ស​ប្តា​ហ៍ មាន​១​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​ជាង​រាល់​ស​ប្តា​ហ៍​ដែល​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ទិញ​ទំនិញ និង​គ្រឿង​បរិភោគ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ថា ការ​បើក​អោយ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ផ្សារណាត់​ថៃ គឺ​មាន​រាល់​តែ​ថ្ងៃ​ប្រជាពលរដ្ឋ​ចេញចូល​ច្រើន​ក្នុង​១​ថ្ងៃ​ក្បែរ​ពាន់​នាក់​នោះ គឺ​នៅ​ថ្ងៃ​សុក្រ​តាម​ច្រករបៀង​អូរ​បី​ជាន់ គ្រប់គ្រង​ដោយ​យា​ធា​យោធភូមិ​ភាគី​ទី​៥ និង​ច្រករបៀង​ជា​ច្រើន​កន្លែង​ទៀត ដែល​បើក​ចេញចូល​មាន​តិចតួច​តែ​មាន​ទំនិញ​ខ្លះ​គេចពន្ធ​ដែល​នាំ​ចេញចូល​ល្មើសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា បញ្ហា​ច្រករបៀង​ខុសច្បាប់​នេះ​រាជរ​ដ្ឋា​បាល​កម្ពុជា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​វិធានការ​អាជ្ញាធរ​ជាប់​ជាយ​ដែន​លុប​បំបាត់​ច្រករបៀង​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ពលករ​ចំណាក់ស្រុក​ខុសច្បាប់​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ